សម្ដេច​តេជោ ហ៊ុន សែន និង​ភរិយា​ ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​ពីរ​នៅ​ព្រឹក​នេះ​ នៅ​គេហដ្ឋាន​របស់​សម្ដេច​ផ្ទាល់​

2021/04/27 09:59:58 am        42


ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ភរិយា​របស់​លោក​ គឺ​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ទទួល​ដូស​ទី​២​នៃ​វ៉ាក់សាំង AstraZeneca នៅ​ថ្ងៃ​នេះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​២​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក សម្ដេច​តេជោ ហ៊ុន សែន និង​ភិរយា​របស់​លោក​ បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​២​នេះ​នៅ​ឯ​គេហដ្ឋាន​របស់​សម្ដេច​តែ​ម្ដង ដោយ​ចាក់​វ៉ាក់សាំង​នៅ​លើ​ដៃ​ខាង​ឆ្វេង​ដដែល។

សម្ដេច​តេជោ ហ៊ុន សែន ឱ្យ​ដឹង​ផង​ដែរ​ថា កូន​ស្រី​ពៅ​របស់​សម្ដេច ក៏​ទទួល​ការ​ចាក់​វ៉ាក់សាំង​​ស៊ីណូវ៉ាក់​ដូស​ទី​២​ផង​ដែរ​នៅ​ថ្ងៃ​នេះ។

សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី២​នេះ សម្ដេច​តេជោ ហ៊ុន សែន លើក​ឡើង​ថា «ខ្ញុំ​នៅ​បន្ត​ចាក់​ដៃ​ឆ្វេង​ដដែល ដើម្បី​ទុក​ដៃ​ស្ដាំ​បន្ត​កិច្ចការ​ត​ទៅ​ទៀត។ រឿងដែល​បារម្ភ​ តើ​ខ្ញុំ​ងងុយ​ដេក​ដូច​កាល​ចាក់​ដូស​ទី​មួយ​ឬ​ទេ? បើ​ងងុយ​ដេក​ ឯកសារ​ច្បាស់​ជា​នៅ​លើ​តុ និង​មិន​បាន​ហាត់​ប្រាណ​ផង​ដែរ»។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេចចាក់​វ៉ាក់សាំង​ដូស​ទី​២​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​​អាច​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​១ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា​កន្លង​មក​នេះ ដែល​ការ​ចាក់​លើក​ទី​១​នោះ ធ្វើ​ឡើង​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ៕

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm