សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រជុំបូកសរុបការងារឆ្នាំ២០២២និងលើកទិសដៅឆ្នាំ២០២៣

2022/12/08 11:27:38 pm        123

កំពង់ឆ្នាំង ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង មានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់ការកណ្តាល គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា ៨ក្រុងស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣៦នាក់។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍វឌ្ឍនភាព សកម្មភាពសកម្មភាពការងារ និងហិរញ្ញវត្ថុរយ:ពេល១១ខែឆ្នាំ២០២២ ដែលសាខានិងអនុសាខាក្រុងស្រុកទាំង៨ សម្រេចបានលើវិស័យអាទិភាពទាំង៤ ដែលជារួមរាល់កិច្ចការងារទាំងអស់នេះ គឺសម្រេចបានគួជាទីមោទន: ហើយចំណុចលេចធ្លោក្នុងឆ្នាំ២០២២នេះ សាខាសម្រេចបានលទ្ធផលនៃការកៀគរ រកមូលនិធិប្រសើរនិងច្រើនជាងឆ្នាំ២០២១ ការឆ្លើយតបគ្រោះមហន្តរាយបានច្រើន បើប្រៀបធៀបនិងឆ្នាំ២០២១។ របាយការណ៍បានបញ្ជាក់ទៀតថា ជាទិសដៅសាខាមានការប្តេជ្ញាចិត្ត រក្សាគោលជំហរ ក្នុងការប្រឹងប្រែងកៀរគរបង្កើនប្រភពចំណូលរបស់អង្គភាព តាមការបង់ប្រាក់គូបផ្សំនឹងមេរៀនបទពិសោធន៍ នៃឆ្នាំកន្លងមក បន្តជំរុញអនុវត្តរាល់សកម្មភាពវិស័យជាអាទិភាព និងឈរលើភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ សមាជិកភាព ទិវា៨ឧសភា ពង្រឹងភាពជាដៃគូរ ប្រកបដោយតម្លាភាពសំដៅរួមចំណែក ក្នុងការឆ្លើយតបទៅជនរងគ្រោះ និងជនងាយរងគ្រោះបានចំគោលដៅនិងទាន់ពេលវេលា។

ទន្ទឹមនឹងនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារមនុស្សធម៌ ដែល​សាខាខេត្តនិង​អនុសាខាក្រុង ស្រុកទាំង៨ សម្រេចបានក្នុងរយៈពេល១១ខែ កន្លងមកនេះព្រមទាំង​ណែនាំឲ្​យនាយកប្រតិបត្តិសាខា ត្រូវធ្វើរបាយការណ៍សង្ខេប ឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ ពីលទ្ធផលដែលសាខាអនុវត្តបាន រួមជាមួយ​ផែនការអនុវត្តបន្តនាឆ្នាំបន្ទាប់ ជូន        គណៈកម្មាធិការសាខាជ្រាប ដើម្បីផ្តល់នូវមតិយោបល់ និងតម្រង់ទិសសម្រាប់​ការងារអនុវត្តបន្ត។ ជាមួយនេះលោកជំទាវអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ជូនអង្គប្រជុំមានជាអាទិ៍៖

១-ត្រូវបំពេញការងារស្របទៅតាមយុទ្ធសាស្ត្រ (២០២១-២០៣០) របស់កាកបាទក្រហមកម្ពុជា។

២-ផ្តួចផ្តើមគំនិតរកប្រភពចំណូល និងបង្កើតចំណូលចូលមូលនិធិសាខា និងអនុសាខា។

៣-ត្រូវធានាបានលើការគ្រប់គ្រងការងារហិរញ្ញកិច្ច របស់សាខាឱ្យមានគណនេយ្យភាព តម្លាភាពទៅតាមទម្រង់ការហិរញ្ញវត្ថុ។

៤-បន្តខិតខំប្រឹងប្រែងធ្វើការងារ ក្នុងស្មារតីជាក្រុម សាមគ្គីភាព ឯកភាព និងជួយគ្នាទៅវិញទៅមក រវាងគណៈកម្មាធិការសាខា-ក្រុមប្រតិបត្តិសាខា និងអនុសាខា។

៥-បន្តការងារអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាពថ្នាក់សាខា-អនុសាខា។

៦-បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងខេត្ត។

៧-បន្តថែរក្សាកិត្តិនាម កាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕ អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm