ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច កម្ពុជា-អេមីរ៉ាតអារ៉ាប់រួមជុំទី២ នឹងធ្វើឡើងនៅខែធ្នូនេះ

2022/12/08 11:50:06 pm        355

ភ្នំពេញ៖ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា​ បានដឹកនាំ​ក្រុមការងារ​ចរចា​កិច្ច​ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ចូលរួមកិច្ចប្រជុំចង្អៀតអន្តរក្រសួង ​តាមប្រព័ន្ធវីដេអូ ​ដើម្បីគោរពរាយការណ៍ជូន អំពីលទ្ធផល​នៃ​ការ​ចរចាកិច្ចព្រមព្រៀង និងស្នើសុំគោលការណ៍​សម្រាប់ការចរចាជុំបន្ត។

ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា កិច្ចប្រជុំចង្អៀតអន្តរក្រសួងនេះ ​បានប្រព្រឹត្តទៅ កាលពី​រសៀលថ្ងៃទី៧ ធ្នូ ឆ្នាំ២០២២ក្រោមអធិបតីភាព ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងជាប្រធានគណៈកម្មាធិការគោល​នយោបាយ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រភពដដែល បានបន្តថា ក្រោយពីបានស្តាប់ការរាយការណ៍របស់ ​ឯកឧត្តម ប៉ាន សូរស័ក្តិ ជូន​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​និងអង្គប្រជុំ ​អំពីប្រវត្តិសាវតា ​និងវឌ្ឍនភាពនៃការចរចាកិច្ច​ព្រមព្រៀង​នេះ​ អង្គប្រជុំក៏បានពិភាក្សាលើសំណូមពរ ​និងបញ្ហានានារបស់ក្រុមការងារចរចា​កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងបាន​ទទួល​អនុសាសន៍​ណែនាំ​និងសេចក្តីសម្រេច ​ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើចំណុចមួយចំនួន​ពាក់ព័ន្ធ​នឹងការចរចាលើអត្ថបទកិច្ចព្រមព្រៀង​ និងការបើកច្រកទីផ្សារពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្ម​សេវា ​និងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ​សំដៅត្រៀមការចរចាជុំទី២ ដែលគ្រោង​ប្រព្រឹត្តិទៅ ​ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូនេះ នៅកម្ពុជា។

តាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា​ សារៈសំខាន់ក្នុងការបន្តធ្វើសមាហរណកម្ម និង​សហប្រតិបត្តិការសេដ្ឋកិច្ចរបស់កម្ពុជា​ទៅក្នុងតំបន់​ និងសកលលោក ស្របតាម​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី៤ ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងគោលបំណងបន្តធ្វើពិពិធកម្មទីផ្សារនាំ​ចេញ​សម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែសំបូរបែប​ និងប្រសើរជាងមុន និងជាពិសេស​ចូលរួម​ចំណែក​ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ និងបង្កើតឱកាសការងារកាន់​តែច្រើន​ជូន​ប្រជាពលរដ្ឋ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        98
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm