មន្ត្រីជាន់ខ្ពស់៖ UN មិនដែលដាក់ពិន្ទុប្រទេសជាសមាជិក ពាក់ព័ន្ធនឹងអំពើពុករលួយនោះឡើយ

2022/12/09 02:07:28 am        471

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានថ្លែងថា អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ៊ុនកាក់(UNCAC) មិនដែលដាក់ពិន្ទុទៅលើប្រទេសជាសមាជិករបស់ខ្លួននោះទេ គឺមានតែរួមគ្នាក្នុ ងការប្រឆាំងនឹងអំពើពុករលួយ។​

ក្នុងពិធីអបអរសាទរ ទិវាជាតិ-អន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ធ្នូ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដ ម ឱម យ៉ិនទៀង មានប្រសាសន៍ថា កម្ពុជាជាប្រទេសជាសមាជិកមួយ ស្ថិតនៅក្រោមការតាមដានពិនិ ត្យមើលរបស់ UNCAC អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយអង្គការនេះ ពិនិត្យមើលកម្ពុជា មា នច្បាប់អ្វីខ្លះ ខ្វះច្បាប់អ្វីខ្លះ និងច្បាប់ដែលមានហើយ បានអនុវត្តយ៉ាងណា ពិនិត្យមើលទៅលើដំណើរការរបស់តុលាការ និងការសម្អាតប្រាក់ជាដើម ។

ឯកឧត្តមបន្តដោយបញ្ជាក់ថា UNCAC មិនមានការដាក់ពិន្ទុថា សមាជិកណាមួយលេខប៉ុណ្ណេះ ឬប៉ុ ណ្ណោះនោះទេ គឺមានតែរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយអង្គការនេះឲ្យប្រទេសជាសមាជិកនីមួយៗ ចាប់ដៃគ្នា សហការគ្នាជួយគ្នាទៅវិញទៅមក។

ឯកឧត្តមបន្ថែមថា UNCAC ចង់ឲ្យប្រទេសនៅលើពិភពលោក មិនអាចលាក់បាំងនូវជនពុករលួយបា ន ១០០ ភាគរយនោះទេ ព្រោះប្រទេសណាមួយលាក់បាំងជនពុករលួយ គឺមានន័យថា ជាឋានសួគ៌របស់ជនពុករលួយ ហើយការប្រឆាំងអំពើពុករលួយលើសាកលលោក នឹងត្រូវបរាជ័យ។

ឯកឧត្តមបន្តថា អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ មានចំនួន៨ជំពូក ដោយក្នុងនោះចំនួន ៤ជំពូក ជាជំពូកដែលត្រួតពិនិត្យប្រទេសនីមួយៗអំពីការអនុវត្តប្រឆាំងអំពើពុករលួយ ក្នុងនោះមានដូចជាទី១. វិធានការបង្ការទប់ស្កាត់អំពើពុករលួយ, ទី២. អំពើពុករលួយជាបទឧក្រិដ្ឋ និងការអនុវត្តច្បាប់លើករណីអំពើពុករលួយ, ទី៣. កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទី៤. អំពីការប្រមូលយកមកវិញ នូវទ្រព្យសម្បត្តិពុករលួយ ។

អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ បង្កើតឡើងកាលពីឆ្នាំ២០០៣ មានសមាជិកចំនួន ១៨៩ លើ១៩៣ប្រទេស។ កម្ពុជាបានចូលជាសមាជិកក្នុងអង្គការនេះ នៅឆ្នាំ២០០៧៕ ​អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm