ក្រុមគ្រូពេទ្យអង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្ត

2022/12/09 02:17:15 pm        401

កំពង់ធំ៖ ក្រុមគ្រូពេទ្យអង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ចុះពិនិត្យ និងព្យាបាល​ជំងឺ​ទូទៅ ដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រមាណជាង៤៣០ នាក់ លើជំងឺទូទៅ ជំងឺ​ភ្នែក ច្រមុះ ត្រចៀក រោគស្រ្តី និងវះកាត់តូច។

នារសៀលថ្ងៃទី៨ ខែធ្នូ ម្សិលមិញ​​ នៅស្នងការនគរបាលខេត្តកំពង់ធំ មាន​រៀបចំ​កម្ម​វិធី​បិទ​បេសកកម្ម​ពិនិត្យ និងព្យាបាលជំងឺទូទៅដល់មន្រ្តីនគរបាលខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោក​ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លើក​ឡើង​ថា ការពិនិត្យ និងព្យាបាលជំងឺជូនដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្ត មានរយៈពេលបីថ្ងៃ ចាប់​ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២២។ ក្នុងរយៈពេលបីថ្ងៃនេះ ក្រុមគ្រូពេទ្យ​អង្គការ​សហប្រតិបត្តិការ​វេជ្ជសាស្ត្រ​អន្តរជាតិ បានធ្វើការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ លើកងកម្លាំង បាន​សរុប​៤៣២នាក់ ដែលក្នុងនោះ ពិនិត្យជំងឺទូទៅ ចំនួន ២០០ នាក់, ជំងឺរោគស្ត្រីចំនួន ៣៤ នាក់ និងពិនិត្យ​ភ្នែក ច្រមុះ ត្រចៀកចំនួន ១៩៨ នាក់។ សកម្មភាពនេះ បានបង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ល្អរវាង ក្រុមស្ម័គ្រចិត្តគ្រូពេទ្យអន្តរជាតិ ជាមួយរាជរដ្ឋាភិបាល ដែល​ជួយ​ផ្តល់​សេវា​សុខភាព ជូនកងម្លាំងដើម្បីស្វែងយល់ពីស្ថានភាពជំងឺ ការថែទាំ ព្យាបាលបានទាន់ពេល​វេលា,ជួយលើកស្ទួយ ដល់ជីវភាពកងកម្លាំងកាត់បន្ថយការចំណាយក្នុងគ្រួសារ, ជួយ​សម្រាល​បន្ទុក​ចំណាយរបស់រាជរដ្ឋាភិបាលផងដែរ។

លោកឧត្តមសេនីយ៍ត្រី លើកឡើងទៀតថា ក្នុងនាមលោកឧត្តមសេនីយ៍ទោស្នងការខេត្ត សូម​ថ្លែង​អំណរ​គុណ​ក្រុម​គ្រូពេទ្យ​ដែល​បាន​លះបង់​ពេល​វេលា​ និង​ថវិកា​ផ្ទាល់​ដើម្បី​ចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កងកម្លាំង ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនជាកងកម្លាំង ពោល​គឺ​ការ​ព្យាបាល​មិន​ប្រកាន់បក្សពួក សាសនា និន្នាការនយោបាយណាមួយឡើយ ប៉ុន្តែ​សំដៅ​ចូល​រួម​កាត់ បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនា ក្នុង​សហគមន៍​តាម​រយៈ​ការ​ផ្ដល់​សេវា​ សុខភាព​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ព្រោះ​ថា​បញ្ហា​សុខ​ភាព​គឺ​ជាមូ​លដ្ឋា​ន​គ្រឹះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ៕ អត្ថបទ៖ សាំងស៊ីន

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm