កម្ពុជា-ថៃ នឹងបោសសំអាតមីននៅតាមបន្ទាត់ព្រំដែនជាង១០០គីឡូម៉ែត្រក្រឡា

2022/12/09 03:44:04 pm        282

ភ្នំពេញ៖ កងកម្លាំងបោសសំអាតមីនកម្ពុជា និងថៃ គ្រោងនឹងធ្វើការបោសសំអាតមីន នៅ​តាម​បន្ទាត់​ព្រំដែន នៃប្រទេសទាំង២ ក្នុងទំហំផ្ទៃដីប្រមាណជាង ១០០គីឡូម៉ែត្រក្រឡា ហើយនឹង​អភិវឌ្ឍ​តំបន់ទាំងនោះ ក្លាយទៅជាព្រំដែនមានសុវត្ថិភាព សន្តិភាព និងមានការ​អភិវឌ្ឍ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានាផងដែរ ។ 

បន្ទាប់ពីជំនួបជាមួយឯកឧត្តម Supathat Narindaradhakdi អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីនថៃ (TMAC) នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធមីន មានប្រសាសន៍ថា ការជួបគ្នានាពេលនេះ អាជ្ញាធរមីន បាន​សម្រប​សម្រួលជាមួយភាគីថៃ អនុវត្តទស្សនវិស័យរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយ​អាជ្ញាធរ​មីន នឹងធ្វើការជាមួយភាគីពាក់ព័ន្ធថ្នាក់ជាតិរបស់កម្ពុជា មានកងទ័ពជើងគោក អង្គភាព​មួក​ខៀវ និងស៊ីម៉ាក់ ដែលអង្គភាពទាំងបីនេះ ដើរតួនាទីដ៏សំខាន់ ក្នុងការអនុវត្តជាក់ស្ដែង នូវ​ការងារ​បោសសំអាតមីន ។

ឯកឧត្តមបានបន្តថា កម្ពុជាមានខេត្តចំនួន៧ ដែលជាប់នឹងព្រំដែនថៃ ដោយកម្ពុជា​មាន​ផ្ទៃ​ចំនួន​ប្រមាណ ១៣៨គីឡូម៉ែត្រក្រឡា ដែលត្រូវបោសសំអាត ខណៈខាងភាគីថៃ មានត្រឹមជិត​ ៣០គីឡូ​ម៉ែត្រក្រឡា​ប៉ុណ្ណោះ ហើយភាគីទាំងពីរ បានឯកភាពគ្នា សហការជួយគ្នាទៅវិញទៅមក មិន​ឲ្យមានការរាំងស្ទះលើការងារនេះ ខណៈថវិកា និងសម្ភារៈប្រើប្រាស់ក្នុងការបោសសំអាតនេះ គឺ​ប្រទេសនីមួយៗចំណាយខ្លួនឯង ហើយនឹងអនុវត្តនូវផែនការនេះនាពេលឆាប់ខាងមុខ ។

សូមរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​ថា អំឡុង​នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ សម្ដេច​បាន​ជួប​ជា​មួយ​ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដោយព្រមព្រៀងគ្នា ដើម្បីធ្វើ​ការ​បោស​សំអាត​គ្រាប់​មីន នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        98
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm