អំពូលភ្លើងសូឡាព្រះរាជអំណោយដ៏ថ្លៃថ្លាសម្តេចម៉ែបាន ប្រគល់​ជូនពលរដ្ឋចំនួន ៧៣គ្រួសារ​នៅស្រុកទឹកផុស

2022/12/09 04:01:10 pm        370

កំពង់ឆ្នាំង៖ បន្ទាប់ពីទទួលបានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ចង្កៀង​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ (បន្ទះសូឡា និងអំពូលភ្លើង) ចំនួន៧៣ប្រអប់ ដល់​កាក​បាទ​ក្រហម​កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌។ នៅរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី សហការ​ជាមួយ​គណៈកម្មាធិការ​សាខា-អនុសាខាខេត្តកំពង់ឆ្នាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាទាំងនេះ ជូន​ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ខ្វះចរន្តអគ្គិសនីប្រើប្រាស់ ស្ថិតនៅក្នុងភូមិដូងស្លារ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំ​ព្រះរាជ​បណ្តាំ​ផ្ញើ​សាក​សួរ​សុខទុក្ខ​ពី​សំណាក់​ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និង​ការ​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅបំផុត ថ្វីបើព្រះអង្គមិនបានយាង និង​អញ្ជើញ​ម​ក​ចុះ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់ ក៏បានចាត់ឱ្យក្រុមការងារនាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា មក​ប្រគល់​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បានប្រើប្រាស់ ។

លោកជំទាវបានគូសបញ្ជាក់ថា « ព្រះរាជអំណោយបន្ទះសូឡា និងអំពូលភ្លើង ដែលប្រើ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ មិនចាំបាច់អស់ថវិកា ខាតពេលវេលា និង​មិន​ព្រួយបារម្ភពីហានិភ័យផ្សេងៗឡើយ។ លើសពីនេះទៅទៀត ក្រោមម្លប់ដ៏ត្រជាក់​របស់​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងនៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំមកនូវសន្តិភាព សន្តិសុខពេញលេញ រស់នៅ​ដោយ​មិន​មាន​ការភ័យខ្លាច ប្រកបដោយភាពសុខដុមរមនា»។

ជាមួយគ្នានោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា តំណាង​ប្រជាពលរដ្ឋ​ ពិត​ជា​មានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែង ដោយបានទទួលនូវសមិទ្ធផលថ្មីស្រឡាង ដែល​ជា​ព្រះរាជ​អំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាក​បាទ​ក្រហម​កម្ពុជា តាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហម​កម្ពុជា នូវចង្កៀងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ជាប្រទីបជួយបំភ្លឺផ្លូវនាពេលយប់ ព្រមទាំងសូ​មប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សានូវព្រះរាជអំណោយទាំងនេះ ប្រើប្រាស់ឱ្យ​បាន​គង់វង់​យូរ​អង្វែង និងសូមថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេច​ព្រះ​មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់ប្រជានុរាស្ត្រ​ជា​កូន​ចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនីមួយៗ ទទួលបានអំណោយរួមមាន បន្ទះសូឡា​ និង​អំពូល​ភ្លើង​ ១ឈុត ជាមួយគ្នានោះដើម្បីអមព្រះរាជសកម្មភាពរបស់ព្រះអង្គ កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​បន្ថែម ជូនគ្រួសារនីមួយៗនូវ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ​១យួរ ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) ជែលលាងដៃចំនួន១ដប និង​ថវិកា​ ៥ម៉ឺន​រៀល​ផង​ដែរ។ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមកលោកជំទាវអគ្គលេខាធិការ និង​ក្រុម​ការងារ​បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ១០គ្រួសារ​បន្ថែម​ទៀត​ផង​ដែរ​៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        88
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        154
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm