រុស្ស៊ីដោះលែងតារាបាល់បោះអាមេរិកក្នុងការដោះដូរអ្នកទោសជាមួយឈ្មួញលក់អាវុធលោក Viktor Bout

2022/12/09 04:17:17 pm        422

​រុស្ស៊ី៖ សហរដ្ឋអាមេរិក និង​រុស្ស៊ី​បាន​ដោះដូរ​អ្នកទោស​តារា​បាល់បោះ​អាមេរិកនាង Brittney Griner ជាមួយ​ឈ្មួញ​លក់​អាវុធ​ដ៏​ល្បីល្បាញ​ជនជាតិ​រុស្ស៊ីលោក Viktor Bout ដែល​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អាមេរិក​រយៈ​ពេល​ ១២​ឆ្នាំ​។ ​លោកប្រធានាធិបតី​អាមេរិក Joe Biden និយាយថា តារា​បាល់បោះ Griner មាន​សុវត្ថិភាព និង​កំពុងធ្វើដំណើរ​ត្រឡប់មក​ប្រទេស​វិញ​ពី​អារ៉ាប់​រួម​។

​ថ្លែង​នៅ​សេត​វិមានលោក​បាន​និយាយថា ខ្ញុំ​រីករាយ​ណាស់​ដែល Brittney មាន​ស្មារតី​ល្អ នាង​ត្រូវការ​ពេលវេលា និង​ទីកន្លែង​ដើម្បីធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើងវិញ។ ​សារព័ត៌មាន​រុស្ស៊ីបាន​រាយការណ៍​ថា លោក Viktor Bout ដែល​ត្រូវគេ​ស្គាល់​ច្បាស់​ថា​ ជា​ឈ្មួញ​មច្ចុរាជ​បាន​ទៅដល់​ទីក្រុង Moscow ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ។ ​លោក Bout បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មានទៅកាន់​អ្នកសារព័ត៌មាន​ម្នាក់​មកពី​ទូរទស្សន៍​ជាតិ បន្ទាប់ពី​មកដល់​ទឹកដី​រុស្ស៊ី​ថា នៅ​ពាក់​កណ្ដាល​អធ្រាត្រ មាន​គេ​មក​ដាស់​ខ្ញុំ​ហើយ​ប្រាប់​ខ្ញុំ​ថា រៀបចំ​ឥ​វ៉ាន់​របស់​អ្នក​ទៅ​។​

​លោក Bout ត្រូវគេ​រាយការណ៍​ថា ​បាន​ចុះ​ពី​យន្តហោះដោយ​កាន់​បាច់ផ្កា​មុនពេល​ឱបម្ដាយ ​និង​ភរិយា​របស់លោក​។ គួររម្លឹកថា តារា​បាល់បោះ Griner ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​ក្រុង Moscow កាលពី​ខែកុម្ភៈ​ពីបទ​ប្រើ​ប្រេង​កញ្ឆា ហើយ​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​នៅ​ដែនដី​ដាច់ស្រយាល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm