កម្ពុជា​ចង់​ឈ្នះ​ម៉ាឡេស៊ី​យប់​នេះ ដើម្បី​ជា​ទុនត្រៀម​ពាន​ AFF Mitsubishi Electric Cup 2022

2022/12/09 05:08:23 pm        396

បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីនា​វេលា​ម៉ោង ៨​យប់ (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ Bukit Jalil ​ប្រទេស​ម៉ាឡេស៊ី។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត លោក​ Hirose Ryu ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជាបានបង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់ សម្រាប់​ការរៀបចំ​កូនក្រុម​ត្រៀម​ការប្រកួត​មិត្តភាព​នេះ ទោះបី​មាន​រយៈពេល​ខ្លី​ក៏ដោយ។​ ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​ថា បន្ទាប់ពី​លី​គ​កំពូល​កម្ពុជាបញ្ចប់​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ទើប​កម្ពុជា​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ១​ថ្ងៃមុន​ធ្វើដំណើរ​ទៅ​ម៉ាឡេស៊ី។ វា​ពិត​ជាមាន​រយៈពេល​ខ្លី ប៉ុន្ដែ​លោក​ជឿជាក់​ការរៀបចំ​បាន​យ៉ាង​ល្អ​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា យុទ្ធសាស្ដ្រ និង​បច្ចេកទេស​ចម្បង​ឆ្ពោះទៅមុខ​ដោយ​រលូន។​ ​លោក​ Hirose Ryu ​បន្ថែមថា​ ​សម្រាប់​ការប្រកួត​ដ៏​សំខាន់​សម្រាប់​យប់​នេះ ក្រុម​គោព្រៃ​កម្ពុជាចង់​ធ្វើ​ឲ្យ​បាន​លទ្ធផល​ល្អ ក៏ដូចជា​ជ័យជម្នះ ដ្បិត​ការប្រកួត​នេះគឺជា​ផ្នែក​មួយនៃ​ការរៀបចំ និង​ត្រៀមខ្លួនសម្រាប់​ការប្រកួត​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 ​នាពេលខាងមុខ ដែល​ទាមទារ​ឲ្យ​កូនក្រុម​ខំប្រឹង​ប្រកួត​ឲ្យ​បានល្អ​បំផុត។​

​គួរ​ដឹងថា បន្ទាប់ពី​ប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី កម្ពុជា​នឹង​ត្រឡប់មក​មាតុភូមិ​វិញដើម្បី​បន្ដ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​បើកឆាក​ AFF Mitsubishi Electric Cup 2022 ដែល​កម្ពុជា​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ខណៈ​ការប្រកួត​ដំបូងកម្ពុជា​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​ហ្វីលីពីននា​ថ្ងៃទី​២០ ខែធ្នូ មុន​ជួប​ឥណ្ឌូនេស៊ីក្រៅ​ដីនា​ថ្ងៃទី​២៣ ខែធ្នូ។ បន្ទាប់មក​នៅ​ថ្ងៃទី​២៩ ខែធ្នូ កម្ពុជា​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាថ្មី ទទួល​ក្រុម​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ចប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣។​ ​ចំពោះ​ការប្រកួត​ក្នុង​ដី​របស់​ក្រុម​គោព្រៃ​កម្ពុជា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ BTV-News ​បានទទួល​សិទ្ធ​ធ្វើការ​ផ្សាយ​ផ្ទាល់ ពី​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា។ កុំ​ភ្លេច​ចូលរួម​ទស្សនា និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        88
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm