សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់​ច្រានចោល​ព័ត៌មាន Ronaldo ចង់​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ

2022/12/09 05:43:01 pm        90

​បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់ FPF បាន​ច្រានចោល​ព័ត៌មាន​ដែលថា​ ខ្សែប្រយុទ្ធ Cristiano Ronaldo ចង់​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​នៅ World Cup នេះ​។ ​​សារព័ត៌មាន​មួយចំនួន​នៅ​អឺរ៉ុប​បាន​ចុះផ្សាយ​ថា កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​កំពុង​គម្រាម​ចាក​ចេញពី​ក្រុម ​បន្ទាប់ពីមិនត្រូវ​ដាក់ឱ្យ​លេង​ជម្រើស​ដំបូង​ពេល​ព័រទុយហ្កាល់​យកឈ្នះ​ស្វ៊ី​ស ៦-១ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។

​​ជាមួយគ្នា​នោះដែរ​នៅពេល​ប្រកួត​ចុងក្រោយ​ពូ​ល​ដែល​ព័រទុយហ្កាល់​ចាញ់​កូរ៉េ ២-១ នោះ​ក៏​គេ​ឃើញ​ប្រធាន​ក្រុមរូបនេះ​បង្ហាញ​អារម្មណ៍​មួរ​ម៉ៅ​ផងដែរ​នៅពេល​ត្រូវ​ប្តូរ​ចេញ​។ ​​យ៉ាងណាក្តី​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្កាល់​បានចេញ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​ភ្លាមៗ ច្រានចោល​ព័ត៌មាន​ក្តៅគគុក​នេះ​ថា​ជា​រឿង​មិន​ពិត ដែល​ព័ត៌មាន​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ព័រទុយហ្កាល់​ទាំងមូល​នៅ World Cup​។ ​​រំលឹកថា Ronaldo បី​ប្រកួត​នៅក្នុង​ពូ​ល​តែងតែ​ជា​ជម្រើស ១១នាក់​ដំបូង ​និង​ត្រូវបាន​ផ្លាស់ចេញ​នៅ​រយៈពេល​ប្រមាណ ២០នាទីចុងក្រោយ តែ​ការ​ផ្លាស់ចេញ​ពេល​ប៉ះ​កូរ៉េ គ្រូបង្វឹក Fernando Santo ធ្លាប់​និយាយថា មិន​ចូលចិត្ត​កាយវិការ​រប​ស់ Ronaldo ឡើយ​។

​​ក្រោយមក​គ្រូបង្វឹក​ព័រទុយហ្កាល់​ដដែល​បាន​និយាយទៀតថា ការសម្រេច​ដាក់ Ronaldo ឱ្យ​បម្រុង​ពេល​យកឈ្នះ​ស្វ៊ី​ស​គឺជា​យុទ្ធសាស្ត្រ​ក្រុម​។​ ​​ខ្សែប្រយុទ្ធ Benfica, Goncalo Ramos ដែលជា​ជម្រើស​ដំបូង និង​ជាការ​លេង ១១នាក់​ដំបូង​ក្នុង​អាជីព​ជាមួយ​ក្រុម​ជម្រើសជាតិ​ដែរនោះក៏​រកបាន ៣​គ្រាប់​ម្នាក់ឯង ដែល​ធ្វើឱ្យ Ronaldo កាន់តែ​មានការ​លំបាក​បន្ថែមទៀត​ក្នុងការ​ប្រជែង​ជម្រើស ១១នាក់​ដំបូង​។ ​​ព័រទុយហ្កាល់​នឹងត្រូវ​ជួប​ម៉ា​រ៉ុ​កនៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ដើម្បី​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm