Luis Enrique ចាក​ចេញពី​តំណែង​គ្រូបង្វឹក​ក្រុម​អេ​ស្ប៉ា​ញ​ជំនួស​ដោយ​អតីត​គ្រូ​យុវជន​

2022/12/09 06:20:13 pm        72

​បាល់ទាត់៖ ​លោក Luis Enrique បានសំរេច​ចាកចេញ​ពី​តំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ហើយ ​ក្រោយ​បរា​ជ័យ​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​ក​។ ​​បុរស​វ័យ ៥២ឆ្នាំ​រូបនេះ​បាន​ចូលមក​កាន់តំណែង​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ២០១៨ និង​ដឹកនាំ​ក្រុម​ឡើងដល់វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2020 ដែល​ចាញ់​អ៊ីតាលី​នៅពេលនោះ​។

​​ជាមួយនឹង​ការចាកចេញ​ពី​តំណែង​នេះដែរ សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ​ក៏បាន​ប្រកាស​អ្នក​ដែល​នឹង​ចូល​ជំនួស​តំណែង​នេះដែរ​គឺ​លោក Luis de la Fuente ត្រូវ​ឆ្លងកាត់​ការសំរេច​ដោយ​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៅ​ថ្ងៃ​ចន្ទ​ដើម សប្តាហ៍​ក្រោយ​។ ​​អេ​ស្ប៉ា​ញ​នៅ World Cup 2022 កាតា​បាន​យកឈ្នះ​កូ​ស្តា​រី​កា​ប្រកួត​ដំបូង​ក្នុង​ពូ​ល ៧-០ តែ​ក្រោយ​មក​ក៏​ស្មើ​អាល្លឺម៉ង់ ១-១ និង​ចាញ់​ជប៉ុន ២-១ តែ​បាន​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ត្រឹម​ជា​ក្រុម​លេខ ២ ក្នុង​ពូ​ល មុនពេល​ចាញ់​ម៉ា​រ៉ុ​កនៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។

​​តាំងពី​ឈ្នះ​ជើងឯក Euro 2008 2012 និង World Cup 2010 អេ​ស្ប៉ា​ញ​បាន​ខកខាន​ឈ្នះ​ពាន​សំខាន់ៗ​រហូតមកដល់​ពេលនេះ​។ ​​អាជីព​របស់លោក Luis Enrique ជោគជ័យ​បំផុត​នោះ​គឺ​ពេល​លោក​ដឹកនាំ​ក្លិប​អាជីព Barcelona ចន្លោះ​ឆ្នាំ ២០១៤ ដល់ ២០១៧ ដោយ​ឈ្នះ​ជើងឯក UEFA Champions League ២លើក, La Liga ២លើក, Copa del Rey ៣លើក, Super Cup FIFA Club World Cup និងអេ​ស្ប៉ា​ញ Super Cup៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        121
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm