អាមេរិក​បារម្ភ​ឥទ្ធិពល​ចិន​នៅ​មជ្ឈិមបូព៌ា​ ខណៈ​លោក Xi Jinping ​ធ្វើ​ទស្សនកិច្ច​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​

2022/12/09 06:30:07 pm        278

​អាមេរិក៖ សេត​វិមាន​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះបាន​ឆ្លើយតប ​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​ព្រមាន​ថា បំណង​របស់​ចិន​គឺ​ដើម្បី​ពង្រីក​ឥទ្ធិពល​នៅ​ទូទាំង​ពិភពលោក មិន​អំណោយផល​ដល់​សណ្ដាប់ធ្នាប់​អន្តរជាតិ​នោះទេ​។​

​ដោយ​ត្រូវបាន​សួរ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេត​វិមានលោក John Kirby បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អារ៉ាប៊ីសាអ៊ូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អាមេរិក ប៉ុន្តែ​ក៏បាន​ចេញ​ការព្រមាន​ដល់​ប្រទេស​ចិន​ផងដែរ ​ចំពោះ​ដំណើរ​របស់​មេដឹកនាំ​កំពូល​របស់​ចិន​ទៅកាន់​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដែល​គេ​មើលឃើញថា ​អាមេរិក​មាន​ក្ដីបារម្ភ​ពី​ឥទ្ធិពល​ចិន​។ ​លោក​ថា យើង​បារម្ភ​ពី​ឥទ្ធិពល​ដែល​ចិន​កំពុង​ព្យាយាម​ពង្រីក​ខ្លួន​នៅ​ជុំវិញ​ពិភពលោក។ មជ្ឈិមបូព៌ាគឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ជាច្រើន ​ជាទី​ដែល​ពួកគេ​ចង់​ឲ្យ​ឥទ្ធិពល​នោះ​ជ្រាបចូល​យ៉ាងជ្រៅ​។

​លោក​ប្រធានាធិបតី​អាមេរិក​បាន​ធ្វើ​អ្វីមួយ​ដែល លោក​បញ្ជាក់​ថា​ជាការ​ប្រកួតប្រជែង​ជា​សកល​រវាង​ប្រជាធិបតេយ្យ និង​ស្វ័យភាព ​ក្នុង​ពេល​លោក​កំពុង​កាន់​តំណែង​ជា​ប្រធានាធិបតី​។ ​លោក Kirby បាន​និយាយថា យើង​ពុំមែន​សុំ​ឲ្យ​ប្រទេស​នានា​ជ្រើស​រើសយក​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ទេ ប៉ុន្តែ​លោក​ប្រធានាធិបតីរបស់​យើង​បាន​និយាយ​ច្រើន​ហើយ​ថា ​យើង​ជឿថា នៅ​ក្នុង​ការប្រកួតប្រជែង​ខាង​យុទ្ធសាស្ត្រ​នេះ សហរដ្ឋអាមេរិក​ពិត​ជា​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុង​ការដឹកនាំ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        98
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        120
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm