សម្ដេចតេជោ៖ កម្ពុជានឹងមានផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ភ្នំពេញ ទៅបាវិត

2022/12/09 06:45:57 pm        535

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា នឹងមានផ្លូវល្បឿនលឿនមួយខ្សែទៀត​ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់នឹងព្រំដែន ​នៃប្រទេសវៀតណាម ។

តាមរយៈបណ្ដាញសង្គម ក្នុងអំឡុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ​នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២​នេះ ​សម្ដេចតេជោ នាយករដ្ឋមន្ត្រី ​មានប្រសាសន៍ថា ​សម្ដេចកំពុងធ្វើដំណើរ​លើផ្លូវល្បឿនលឿន​ពីភ្នំពេញខេត្តព្រះសីហនុ ​ហើយយើងនឹងខិតខំកសាងផ្លូវល្បឿនលឿន ​មួយខ្សែទៀតតភ្ជាប់​ពី​ភ្នំពេញ​ទៅបាវិត ​ព្រំដែនវៀតណាម។

ជាមួយនេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ សូមអញ្ជើញ​ទៅ​លេងបុណ្យសមុទ្រ នៅក្រុងព្រះសីហនុ ​នៅថ្ងៃស្អែក១០ធ្នូ២០២២ ​ខណៈពិធីបុណ្យនេះធ្វើឡើងចំនួន ៩លើកហើយ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ​ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ជាមួយ​ក្រុមហ៊ុនក្រុមហ៊ុន China Communications Construction Group Co., Ltd. (CCCG) លើ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន​ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែង​សរុប​ប្រមាណជា១៣៨គីឡូម៉ែត្រ ​ចេញពីរាជធានីភ្នំពេញ ​ត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាម​ខេត្តកណ្តាល ​ខេត្តព្រៃវែង ​និងខេត្តស្វាយរៀង​ ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ។ គម្រោងនេះរួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ​ ៥គីឡូម៉ែត្រ គ្រោង​នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ ​និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧​ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១ ៦៣៨ លានដុល្លារអាមេរិក ។

បច្ចុប្បន្ននេះ ក្រុមការងារអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមជាមួយក្រុមហ៊ុន​ទទួលបន្ទុកសាងសង់ ​កំពុងពិនិត្យកែសម្រួលឱ្យរួចរាល់ចំណុច​សេសសល់​មួយ​ចំនួន ក្នុងកិច្ចព្រមព្រៀងសម្បទាន ​ដើម្បីឈានទៅរកសេចក្តីសម្រេចរួមជាផ្លូវការ ហើយគ្រោង​នឹង​ចុះហត្ថលេខាក្នុងឱកាសដែល ​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅបំពេញទស្សនកិច្ចផ្លូវការ​ នៅប្រទេសចិន នាដើមឆ្នាំ២០២៣ខាងមុខ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm