ប្រធានាធិបតី​ចិន​សាទរ​ «​យុគសម័យ​ថ្មី​» នៃ​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត

2022/12/09 07:10:07 pm        348

​អារ៉ាប៊ីសាអ៊ូឌីត៖ ប្រធានាធិបតី​ចិនលោក ស៊ី ជីន​ពីង កំពុង​ស្វែងរក​ដែនដី​ថ្មី អំឡុង​ពេលដែល​លោក​បានចាត់ទុក ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ថា «​ជាការ​ត្រួស​ត្រាយផ្លូវ​»។ លោក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ ដើម្បីដឹកនាំ​យុគសម័យ​ថ្មី​ក្នុង​ទំនាក់ទំនង​ជាមួយ​ពិភព​អារ៉ាប់​។

លោក Xi ត្រូវបាន​ស្វាគមន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅកាន់​រាជវាំង​ក្នុង​ទីក្រុង Riyadh ដោយ​ព្រះអង្គម្ចាស់ Mohammed bin Salman។​ ​ប្រទេស​ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ព្រះ​រាជាណាចក្រ​មួយ​នេះ​គឺជា​អ្នកផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន​។ លោក Xi និយាយថា ក្រោម​ការដឹកនាំ​របស់​មហាក្សត្រ Salman ប្រជាជន​អារ៉ាប៊ីសាអ៊ូឌីត​នឹង​បន្ត​ខិតខំត្រួសត្រាយ​ផ្លូវ​នៃ​ទំនើបកម្ម ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ប្រ​ទេស​របស់​ពួកគេ និង​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធិផល​កាន់តែច្រើន​។​ ​ក្រុមហ៊ុន​ចិនបាន​វិនិយោគ​រួចហើយ​នៅក្នុង​គម្រោង​ធំៗ​នៅ​ទូទាំងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត រួមទាំង​ផ្លូវ​រថភ្លើង រោងចក្រ​អ៊ីដ្រូសែន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ហើយ​លោក Xi មានបំណង​នាំចេញ​បច្ចេកវិទ្យា​កាន់តែច្រើន​ថែមទៀត​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​បាន​រាយការណ៍​ថា លោក Xi និង​មហាក្សត្រ Salman បាន​ចុះហត្ថលេខា​លើ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​បាន​សន្យាថា​នឹង​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​។ ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចំណាយពេល​ជាច្រើន​ទសវត្ស​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ និង​សេដ្ឋកិច្ច​ជាមួយ​សហរដ្ឋអាមេរិក​។ ទោះជា​យ៉ាងណាលោក​ប្រធានាធិបតី Joe Biden បាន​ចោទ​ប្រកាន់​ថា អារ៉ាប៊ីសាអ៊ូឌីត​បាន​ចូល​ដៃ​ជាមួយ​មេដឹកនាំ​រុស្ស៊ីដើម្បី​កាត់​ការផលិត​ប្រេង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        42
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm