ទីផ្សារជ្រូករស់កំពុងងើបឡើងវិញ បន្ទាប់ពីការអន្តរាគមន៍នៃការនាំចេញរបស់ក្រសួងកសិកម្ម

2022/12/09 07:50:07 pm        358

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រំពឹងថា តម្លៃជ្រូករស់នឹងងើបឡើងវិញ ​នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ​ខណៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​បាន​អនុញ្ញាត​ជា​គោលការណ៍ ឱ្យនាំចេញជ្រូករស់ទៅក្រៅប្រទេស។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើង នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា ​នាពេលកន្លងមក ការផ្គត់ផ្គង់​ជ្រូក​រស់លើទីផ្សារក្នុងស្រុក ​មាន​ចំនួនច្រើន បានកកស្ទុះ​ និង​ស្របពេលមានការនាំចូលសាច់បង្កកមកពីប្រទេសជិតខាង​ ធ្វើឲ្យតម្លៃជ្រូករស់កាន់តែធ្លាក់ចុះ ដោយ​មានតម្លៃទាបជាង ៨០០០រៀល ក្នុងមួយគីឡូក្រាម។

លោក បន្តថា បច្ចុប្បន្នដោយមានការអន្តរាគមន៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ សព្វថ្ងៃនេះ ​កម្ពុជាបានកំពុងធ្វើការនាំចេញជ្រូករស់ទៅប្រទេសវៀតណាម ក្នុងមួយថ្ងៃៗ​រាប់រយក្បាល ​ដែលជួយឱ្យតម្លៃជ្រូកក្នុងស្រុកងើបឡើងវិញ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​លើកឡើងថា បច្ចុប្បន្នក្រសួង​សង្កេតឃើញថា​ ទីផ្សារជ្រូករស់នៅក្រៅប្រទេសមាន​តម្លៃខ្ពស់ ក្នុងនោះ​ស្រប​ពេល​ទីផ្សារចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​មានចំនួនច្រើន ​ជំរុញឲ្យមានការនាំចេញទៅកាន់​ប្រទេសជិតខាង គឺដើម្បីបើកទីផ្សារ​នេះ​ជួយដល់កសិករ ​មានទីផ្សារបន្ថែម ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលបានគិតគូរណាស់ ​និងបានជំរុញឲ្យមានការចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយប្រទេសចិន​ និងជាមួយកូរ៉េ​ ដែលនឹងចូលជាធរមានក្នុង​ពេលឆាប់ៗ គឺ​ដើម្បីជំរុញដល់ការនាំចេញ​ ប៉ុន្តែកត្តាទាំងនោះ ​ត្រូវដោះស្រាយនូវរបាំងបច្ចេកទេស ពោលគឺ​ទាមទារផលិតមានស្តង់ដារខ្ពស់ ​និងមានតម្លៃប្រកួតប្រជែង ​ទើបអាចឈានចូលទីផ្សារគេបាន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានសម្រេចអនុញ្ញាតជា​គោល​ការណ៍​ឱ្យក្រុមហ៊ុនអង្គរ សុខសែនជ័យ ឯ.ក ប្រមូលទិញសត្វជ្រូករស់តាមបណ្តារាជធានី-ខេត្ត ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ចំនួន ២០ម៉ឺនក្បាល​ ដើម្បីនាំចេញទៅ​ផ្គត់ផ្គង់​ទីផ្សារ​ប្រទេសវៀតណាម ​ថៃ និងប្រទេសចិន ​សម្រាប់រយៈពេល ៣ខែ ​ចាប់ពីថ្ងៃទី២១ ​ខែវិច្ឆិកា ឆ្នាំ២០២២ ​ដល់ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៣ ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        83
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm