សហព័ន្ធស្រូវអង្ករ​ បញ្ជាក់មូលហេតុ អង្ករផ្ការំដួល ទទួលជ័យលាភីអង្ករល្អដាច់គេលើពិភពលោក

2022/12/09 08:11:35 pm        216

ភ្នំពេញ៖ បន្ទាប់ពី អង្ករ ពូជផ្ការំដួលរបស់កម្ពុជា ទទួលបានជ័យលាភីលេខ១ ល្អដាច់គេលើពិភព​លោកប្រចាំឆ្នាំ២០២២ កាលពីពេលកន្លងទៅថ្មីៗ ​នៅពេលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បាន​បញ្ជាក់ពីមូលហេតុសំខាន់ៗ​មួយចំនួនជុំវិញ​ អង្ករ ​ពូជផ្ការំដួលរបស់កម្ពុជា ទទួលបាន​ជ័យលាភី​លេខ១ ​ល្អដាច់គេលើពិភពលោកប្រចាំឆ្នាំ២០២២ហើយ។

ផ្តល់កិច្ចសម្ភាសន៍ឱ្យទូរទស្សន៍បាយ័ន លោក ឡាយ ឈុនហួ​ អនុប្រធានសហព័ន្ធ​ស្រូវអង្ករកម្ពុជា​ បានប្រាប់ថា ​មូលហេតុដែលអង្ករ ​ពូជផ្ការំដួលរបស់កម្ពុជា ​ទទួលបានជ័យលាបភីលេខ១ ល្អដាច់​គេលើពិភពលោកប្រចាំឆ្នាំ២០២២ ​ជម្រើសទី១​កើតចេញពីការខិតខំរបស់ប្រជាកសិករ ហើយនៅ​ពេល​ដាក់​ប្រកួតប្រជែងជាក់ស្តែង​ គឺ​គណៈកម្មការផ្តល់ពិន្ទុ ​បាន​ពិនិត្យឃើញថា អង្ករផ្កា​រំដួល​កម្ពុជា​មាន​រូប​សម្បត្តិ​នៃអង្ករល្អ ​មានប្រវែង​គ្រាប់​អង្ករល្អស្មើគ្នា, ​ពណ៌សភ្លឺរលោងស្អាត, មានការ​តុបតែង​វេចខ្ចប់​អង្ករមាន ​លក្ខណៈទាក់ទាញ​ ប្រៀបដូចគ្រាប់​ពេជ្រ ​ហើយនៅពេលអង្ករនេះ​ត្រូវបាន​ចម្អិន​ឱ្យឆ្អិន ​គឺបាយមានភាពទន់ល្អ, ក្លិនក្រអូបប្រហើរ ​និងមានឱជារស់ឆ្ងាញ់។ ការវាយតម្លៃនេះត្រូវឆ្លងកាត់គណៈកម្មការជំនាញ​ដែលមកពីសហរដ្ឋអាមេរិក បូករួមនឹងអ្នកជំនាញ​ចុងភៅផ្នែកអង្ករពិភពលោក។

លោកបន្តថា ​តាមរយៈភាពល្បីល្បាញនេះ ​នឹងធ្វើឱ្យអង្ករកម្ពុជា ​កាន់តែមានទីផ្សារ ឆ្ពោះទៅកាន់​ទីផ្សារជុំវិញ​ពិភពលោក​បន្ថែមទៀត​ជាក់ជាពុំខាន។

សូមបញ្ជាក់ថា ការប្រកួតប្រជែងនេះ ​បានធ្វើនៅប្រទេសថៃ កាលពីថ្ងៃទី១៦.ទី១៧​ ខែវិច្ឆិកាកន្លង​ទៅថ្មីៗ ​ដោយប្រកួតជុំដំបូងមាន៤៥ សំណាកអង្ករ ​បានមកពីប្រទេសចំនួន៨ ​ហើយនៅជុំទី២ ក្រោយ​ជំរុះចេញ៤ប្រទេស ​និងត្រូវជាប់៤ប្រទេស ​ក្នុងនោះរួមមាន កម្ពុជា វៀតណាម​ ថៃ​ និងឡាវ ហើយជុំទី៣ ​ផ្ដាច់ព្រ័ត្រ​ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ​និងថៃជាប់លេខ២។

សូមបញ្ជាក់ដែរថា ​សម្រាប់ការទទួលបាន​ចំណាត់ថ្នាក់នេះ កម្ពុជាធ្លាប់ជាប់ចំណាត់ថ្នាក់​ចំនួន៥​ដងមកហើយក្នុងប្រវត្តិ នៃការរៀបចំប្រកួតចំនួន១៤ដង​ ដោយ​លើកទី​១ កម្ពុជាទទួល​បាន​នៅ​ឆ្នាំ២០១២, លើកទី២ ឆ្នាំ២០១៣ លើកទី៣ ឆ្នាំ២០១៤ ​លើកទី៤ ឆ្នាំ២០១៨ ​និងលើកទី៥ឆ្នាំ២០២២៕ ផលិត៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        102
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm