ប្រទេស​ចិន​អាច​កើន​លើស​អាមេរិក​នូវ​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ

2022/12/09 10:19:14 pm        385

​ចិន៖ យោងតាម​ទីបញ្ជាការ​យុទ្ធសាស្ត្រដែល​ពិនិត្យ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ ​របស់​សហរដ្ឋអាមេរិកបានឱ្យដឹងថា អាមេរិក​អាច​នឹង​លែងមាន​ចំនួន​លើស​ប្រទេស​ចិន ​នៅក្នុង​សមាសធាតុ​មួយចំនួន​នៃ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​របស់ខ្លួន​ទៀតហើយ​។​

​កាល​ពី​ពេល​ថ្មីៗ​នេះ​ទីបញ្ជាការ STRATCOM បាន​ផ្ញើ​ការកំណត់​ដែល​បាន​បែងចែក​ទៅកាន់​សភា ​ដោយ​ស្រប​ទៅ​តាម​ខសន្យា​នៅ​ក្នុង​ច្បាប់​ស្តីពី​ការអនុញ្ញាត​ការពារជាតិ​ឆ្នាំ២០២២ ដែល​តម្រូវ​ឱ្យ​មាន​ការ​ជូនដំណឹង​សភា ប្រសិនបើ​ប្រទេស​ចិន​កើន​លើស​សហរដ្ឋអាមេរិក ​នៅ​ក្នុង​សមាសធាតុ​ទាក់ទង​នឹង​ការ​ស្តុក​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​(ICBM) របស់​ខ្លួន​។​ ​នៅ​ក្រោម​ច្បាប់​ទីបញ្ជាការ STRATCOM ត្រូវតែ​ជូនដំណឹង​ដល់​សភា ប្រសិនបើ​ប្រទេស​ចិន​ដាក់​ពង្រាយ​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ​(ICBMs) ឬ​ឧបករណ៍​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ICBM ច្រើន​ជាង​ទិន្នន័យ​របស់​សហរដ្ឋអាមេរិក​ដែល​ចងក្រង​ដោយ​មន្ទីរ​បញ្ច​កោណ ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន និង​ឯកសារ​អង្គភាព​សេវា​ស្រាវជ្រាវ​សភា​បង្ហាញ​ថា សហរដ្ឋអាមេរិក​នៅតែ​រក្សា​ចំនួន​ធៀប​នឹង​ប្រទេស​ចិន ​ក្នុង​ចំនួន​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ដែល​បានដាក់​ពង្រាយ​។​

​ចំណុច​សំខាន់​ទី​បី​នៃ​ច្បាប់​នេះត្រូវមាន​ការជូនដំណឹង ប្រសិនបើ​ប្រទេស​ចិន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បន្ថែមទៀត បំពាក់​នៅលើ ICBMs ច្រើនជាង​សហរដ្ឋអាមេរិក​។​ របាយការណ៍​កម្លាំងយោធា​របស់​ចិន​ប៉ាន់ប្រមាណ​ថា ឃ្លាំង​ផ្ទុក​នុយក្លេអ៊ែរ​របស់​ទីក្រុង​ប៉េកាំង​បាន​កើន​លើសពី ៤០០​។ របាយការណ៍​នេះ​បាន​រកឃើញថា ប្រទេស​ចិន​ទំនងជា​នឹងមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ ១,៥០០​គ្រាប់​ត្រឹម​ឆ្នាំ២០៣៥ ប្រសិនបើ​ប្រទេស​នេះ​បន្ត​ក្នុង​ល្បឿន​នៃ​ការពង្រីក​បន្ថែម​នុយក្លេអ៊ែរ​នា​ពេលបច្ចុប្បន្ន​។ របាយការណ៍​បាន​រកឃើញ​ផងដែរ​ថា ប្រទេស​ចិន​បាន​បង្កើន​ការ​ស្តុក​ទុក​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ​(ICBM) របស់ខ្លួន​ទ្វេដង​ចាប់តាំងពី​ឆ្នាំ​២០២០​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        157
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm