ឯកឧត្តម ហោ ណាំហុង ផ្តល់ថវិកា៤០លានរៀល ដល់ស្ត្រីរងគ្រោះដោយការ​ធ្វេសប្រហែស​របស់ពេទ្យសម្ភពដើមអង្រ្កង

2022/12/09 11:48:02 pm        546

កំពង់ស្ពឺ៖ បន្ទាប់ពីមើលឃើញព័ត៌មានតាមប្រព័ន្ធសង្គម ​រៀបរាប់យ៉ាងច្រើនអំពីកម្មការិនីកាត់ដេរ​ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ​ដែលជាស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យនៃមន្ទីរសម្រាក​ព្យាបាល​ និង​សម្ភព​ដើម​អង្ក្រង​កាយយក​សាកសពទារកក្នុងផ្ទៃ ​ដោយទាំងពោះវៀនចេញមកក្រៅ ឯកឧត្តមឧ បនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកលោកជំទាវកាលពីថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញ​ទៅសួរសុខទុក្ខ លើកទឹកចិត្ត ​និង​ឧបត្ថម្ភថវិកា​ចំនួន ៤០លានរៀល ដល់ស្ត្រីរង​គ្រោះរូបនេះ ​ដែលកំពុងសម្រាកព្យាបាល​ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ បាន​បរិច្ចាគថវិកា ៤០លានរៀលនោះ ​ជូនទៅគ្រួសារស្ត្រីរងគ្រោះ ​ដើម្បី​សង​បំណុល​គេនៅក្នុងភូមិស្រុក និង​ដើម្បី​ចៀសវាង​ការ​ខ្ចីធនាគារ ​ក៏ដូចជា​បញ្ចាំទ្រព្យ​សម្បត្តិជាដើម ខណៈមន្ទីរពេទ្យកាល់ម៉ែត្រ​មិនយកថ្លៃព្យាបាល ​លើស្ត្រីរងគ្រោះរូបនេះទេ។

សូមជម្រាបថា មូលនិធិ ហោ ណាំហុង-បូរី ហោ ​បានចំណាយថវិកាកន្លងមកជួយសាងសង់​អគារ ៣ខ្នង ​នៅខេត្តកំពង់ចាម ​សម្រាប់កុមារពិការនិងគថ្លង់ ​អស់ថវិកាជាង​ ២០ម៉ឺនដុល្លារអាមេរិក ជួយប្រចាំខែដល់បុរីទារក​ និងកុមារជាតិ ​គិតមកដល់ពេលនេះប្រមាណ ៣៤ម៉ឺនដុល្លារដុល្លារ​អាមេរិក។

បន្ថែមលើនេះ មូលនិធិនេះបានជួយដល់កុមារពិការផ្សេងៗ ​ប្រចាំខែអស់ថវិកា ៨៤.០០០ដុល្លារ​អាមេរិក ជាពិសេសជួយយុវជនយុវនារី ចំនួន២នាក់ ​នៅស្រុកសំឡូត ​ខេត្តបាត់ដំបង និង​ខេត្តកំពង់ធំ ដែលពិការដៃទាំងពីរ ​និងពិការជើងទាំងពីរ ​បានចូលរៀនមហាវិទ្យាល័យផងដែរ។

​មូលនិធិ ហោ ណាំហុង-បូរី ហោ ​នឹងបន្តចូលរួមបន្តជួយសង្គមបន្ថែមទៀត ដើម្បីរួមចំណែក​ជា​មួយរាជរដ្ឋាភិបាល ​ក្រោមការដឹកនាំសម្តេចតេជោ ​ហ៊ុន សែន​ ក្នុងការអភិវឌ្ឍប្រទេសជាតិ៕អត្ថបទ៖ ជា​ ធីរិទ្ធ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        114
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm