ប្រព័ន្ធបច្ចេកវិទ្យា បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ប្រសិទ្ធភាពប្រមូលចំណូល

2022/12/10 12:18:57 am        534

ភ្នំពេញ៖ អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធដារថា ប្រព័ន្ធបច្ចេកវិទ្យាអនឡាញ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ប្រសិទ្ធភាព គណនេយ្យភាព និងមានតម្លាភាពនៃការប្រមូលពន្ធដោយការអនុវត្តបានយ៉ាងល្អប្រសើរ ទោះបីស្ថិតនៅក្នុងវិបត្តិការនៃរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងវិបស្សនាស្តីពី វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាមអនឡាញ (e-Tax Services) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះថា ដើម្បីពង្រីកប្រសិទ្ធភាពក្នុងការប្រមូលចំណូល អគ្គនាយកដ្ឋានបានគិតគូរដល់ការពង្រឹងប្រព័ន្ធបច្ចេកវិទ្យា (IT) ជាក់ស្តែងការធ្វើវិបស្សនាក្នុងថ្ងៃនេះ គឺដើម្បីប្រមូលនូវធាតុចូលពីអ្នកជាប់ពន្ធទាំងឡាយ ក្នុងគៅលដៅយកទៅកែលម្អ ឲ្យកាន់តែល្អប្រសើរ ប្រកបដោយស័ក្តសិទ្ធភាព និងប្រសិទ្ធភាព ក្នុងការទទួលប្រាក់ពន្ធ ក៏ដូចជាការបង់ពន្ធ, ហើយម្ស៉ាងទៀត ក៏ចង់ប្រមូលធាតុចូលពីអ្នកគ្រង់គ្រង មន្រ្តីពន្ធដារ និងអ្នកអនុវត្តផ្ទាល់ ដើម្បីយកបញ្ហាទាំងនេះទៅកែលម្អបន្ថែម។

ឯកឧត្តម បន្តថា ទាក់ទង់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ក្នុងពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់បានគាំទ្រយ៉ាងច្រើន ព្រោះការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យា វាបានផ្តល់ភាពងាយស្រួលជាងការអនុវត្តដោយដៃ ដោយបំពេញតម្រូវការបានទាន់ចិត្ត និងបានកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗ។ ដូច្នេះប្រព័ន្ធបច្ចេកវិទ្យានេះ វាមានគុណប្រយោជន៍ច្រើនសម្រាប់អ្នកជាប់ពន្ធ និងអ្នកគ្រប់គ្រង ។

ចំណែកការអនុវត្តប្រមូលចំណូលវិញ ប្រព័ន្ធបច្ចេកវិទ្យាអនឡាញពន្ធដារ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ប្រសិទ្ធភាព គណនេយ្យភាព និងមានតម្លាភាពនៃការប្រមូលពន្ធ ទោះបីស្ថិតនៅក្នុងវិបត្តិការនៃរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។

​សូមបញ្ជាក់ថា៖ ជុំវិញការប្រមូលចំណូលនេះ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៣ ២០០ លានដុល្លារអាមេរិក ស្មើជិត ១១៤ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ចំពោះការប្រមូលចំណូលក្នុងឆ្នាំនេះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ រំពឹងថា ក្នុងបំណាច់ឆ្នាំ ២០២២ នេះ ចំណូលពន្ធនឹងអាចប្រមូលលើសផែនការជាង ២០ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm