UN៖ ពិភពលោក​នឹង​អស់​ពេល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​

2021/04/27 09:59:58 am        182

​UN៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ២០២១​ នេះត្រូវតែ​ជា​ឆ្នាំ​វិធានការ​ការពារ​មនុស្ស​ប្រឆាំង​នឹង​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​ នៃ​បម្រែបម្រួល​អាកាសធាតុ។ UN​ ថ្លែង​បែបនេះ មុន​កិច្ចប្រជុំ​កំពូល​សំខាន់​រៀបចំឡើង​ដោយ​សហរដ្ឋអាមេរិក។​

UN​ បាន​ព្រមាន​ថា ពេលវេលា​អស់​លឿន​ខ្លាំង​ណាស់ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ ក្នុង​នោះ​ការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដល់​បម្រែបម្រួល​អាកាសធាតុ។​ ​ការ​អំពាវនាវ​បែបនេះបាន​ធ្វើឡើង ​ជាមួយ​នឹង​របាយការណ៍​ប្រចាំ​ឆ្នាំ​សំខាន់ មុន​ពេល​ដែល​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ចូ បៃ​ដិ​ន ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ។​ ​គួរ​ឲ្យ​ដឹង​ថា មេដឹកនាំ​ពិភពលោក​ចំនួន ៤០ ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​តាម​អន​ឡាញ​របស់​លោក ​បៃ​ដិ​ន ដែល​មាន​គោលដៅ​បង្កើត​កិច្ច​ខិតខំ​របស់​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ។​

​ប្រមុខ UN​ លោក ​អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ពួក​យើង​កំពុង​ស្ថិតនៅ​មាត់​ជ្រោះ​មរណៈ។​ លោក​បន្ត​ថា នេះ​គឺជា​ឆ្នាំ​ដ៏​សំខាន់​ពិតប្រាកដ​មួយ​សម្រាប់​អនាគត​មនុស្សជាតិ ហើយ​របាយការណ៍​បង្ហា​ញ​ថា ពួក​យើង​គ្មាន​ពេល​ត្រូវ​ខ្ជះខ្ជាយ ឬ​បង្អាក់​អាកាសធាតុ​នៅ​ទី​នេះ​ទៀត​នោះ​ទេ។​ ​មុន​ពេល​បញ្ចេញ​របាយ​ការណ៍​អាកាសធាតុ​ឆ្នាំ២០២០​ដែល​រៀបចំឡើង​ដោយ​អង្គការ​ឧតុនិយម​ពិភពលោក​របស់ UN លោក​ ហ្គូ​ទែ​រ៉េ​ស បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់បញ្ឈប់​ការ​ធ្វើ​សង្គ្រាម​ជាមួយ​ធម្មជាតិ​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm