វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុន ជីប ម៉ុង ប្រគល់សញ្ញាបត្រជូនដល់និស្សិត ជំនាន់ទី២ និងទី៣ នៃកម្មវិធីសិក្សាអ៊ី វី អ៊ី

2022/12/10 01:34:05 am        302

ភ្នំពេញ ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានប្រគល់សញ្ញាបត្រជូនដល់និស្សិតជំនាន់ទី២ និងទី៣ នៃកម្មវិធីសិក្សាអ៊ី វី អ៊ី (EVE) ចំនួន២៤រូប របស់ក្រុមហ៊ុន អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅរោងចក្រផលិតស៊ីម៉ងត៍ ខេត្តកំពត។

​ឯកឧត្តម បណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានជូនពរដល់ក្មួយៗដែលទទួលបានជោគជ័យនាថ្ងៃនេះ សូមឲ្យមានអនាគតល្អ ភ្លឺស្វាងទៅថ្ងៃក្រោយទាំងអស់។ យើងទាំងអស់គ្នាមានមោទនភាព បានមកដល់ទីនេះ ដើម្បីចែកជូនសញ្ញាបត្រដល់ជ័យលាភីចំនួន២៤រូប ដែលជាកិច្ចសហប្រតិបតិ្តការណ៍រវាងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលអ្នកបច្ចេកទេសឲ្យក្លាយទៅជាធនធានមនុស្ស បម្រើការឲ្យវិស័យឧស្សាហកម្មផលិតស៊ីម៉ងត៍នៅកម្ពុជា។

តំណាងឲ្យក្រុមហ៊ុនទាំងមូល លោក Jorge Baigorri នាយកប្រតិបត្តិ នៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលមានយុវជន យុវតី មានជំនាញ និងមានសមត្ថភាពខ្ពស់ បាន បន្តការសិក្សានៅក្នុងក្រុមហ៊ុន ដែលបានចូលរួមក្នុងកម្មវិធីសិក្សា អ៊ី វី អ៊ី។ ហើយសង្ឃឹមថាក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និងបន្តក្នុងការអនុវត្តន៍ អភិវឌ្ឍប្អូនៗឲ្យមានចំណេះដឹង ក៏ដូចជាជំនាញបន្ថែមតទៅមុខទៀត។

បើតាមលោក ហង្ស សំណាង អ្នកសម្របសម្រួលកម្មវិធីសិក្សា អ៊ី វី អ៊ី ឲ្យដឹងថា អ៊ី វី អ៊ី គឺជាកម្មវិធីសិក្សាមួយ ដែលត្រូវបានបង្កើត​ឡើងដំបូងនៅប្រទេស ស្វីស ហើយត្រូវបានយកមកអនុវត្តន៍ដោយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៦។ កម្មវិធីសិក្សាថ្មីមួយនេះ ត្រូវបានអនុវត្តន៍ក្នុងគោលបំណង ដើម្បីផ្តល់អាហារូបករណ៍ដល់ប្អូនៗសិស្សានុសិស្ស ដែលទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិថ្មីៗ មានសមត្ថភាព តែខ្វះលទ្ធភាពបន្តការសិក្សា និងរស់នៅតំបន់ជុំវិញរោងចក្រស៊ីម៉ងត៍ ជីប ម៉ុង និងមានបំណងចង់ទទួលបាននូវជំនាញបច្ចេកទេស និងចំណេះដឹងពិតប្រាកដមួយដែលផ្តោតទៅលើវិស័យបរិក្ខារឧស្សាហកម្ម និងបច្ចេកទេសក្នុងការផលិតស៊ីម៉ងត៍។ ជាមួយគ្នានេះផងដែរ កម្មវិធីសិក្សាអ៊ី វី អ៊ី ក្នុងប្រទេសកម្ពុជា ប្រសូតចេញក្រោមកិច្ចសហប្រតិបតិ្តការ រវាងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ជាមួយនិងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយនិសិ្សតដែលសិក្សាក្នុងកម្មវិធី អ៊ី វី អ៊ីនេះ ក៏ជានិសិ្សតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ និសិ្សតទាំងអស់ក្រោយបញ្ចប់ការសិក្សារយៈពេល០៣ឆ្នាំ និងទទួលបានសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឯកទេស បរិក្ខារឧស្សាហកម្ម ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ក្រៅពីសញ្ញាបត្រដែលផ្តល់ដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និសិ្សតទាំងអស់ ក៏នឹងទទួលបាននូវវិញ្ញាបនបត្រ​អ្នកជំនាញខាងផ្នែកផលិតស៊ីម៉ងត៍ ដែលផ្តល់ដោយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន។ មកទល់នឹងពេលនេះកម្មវិធីសិក្សា អ៊ី វី អ៊ី បានដំណើរការមានរយៈពេល០៦ឆ្នាំរួចមក ហើយក៏ទទួលបាននិសិ្សតសរុបចំនួន៦៨នាក់ ក្នុងនោះនិសិ្សតស្រី ចំនួន១៩នាក់៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        69
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm