កម្ពុជាកំពុងរៀបចំធ្វើច្បាប់ស្តីពីមនុស្សចាស់ ដើម្បីការពារ និងលើកកម្ពស់សុខមាលភាពរបស់ពួកគាត់

2022/12/10 02:34:03 am        211

​ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន និងស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំចង់ក្រង រួមទាំងប្រមូលនូវធាតុចូលនានា ដើម្បីធ្វើច្បាប់ស្តីពីមនុស្សចាស់ ដែលនឹងជួយការពារ និងលើកកម្ពស់សុខមាលភាពរបស់ពួកគាត់ ។

ក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុ្សអន្ដរជាតិ១០ធ្នូ ក្រោមប្រធានបទ “ការគាំទ្រផ្នែកច្បាប់ស្តីពីសិទ្ធិសម្រាប់មនុស្សវ័យចាស់” មានការចូលរួមពីឯកឧត្តម ញ៉ែម ប៊ុនធឿន អគ្គនាយករងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំដោយអង្គការមនុស្សចាស់កម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោក ស៊ុន ហៀង អនុប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន លើកឡើងថា ទិវានេះផ្តោតសំខាន់ទៅលើការស្វែងយល់អំពីតម្រូវការ និងកំណត់នូវអាទិភាពសំខាន់ៗ របស់មនុស្សវ័យចាស់ពាក់ព័ន្ធ ទៅនឹងការគាំទ្រផ្នែកច្បាប់ សម្រាប់សិទ្ធិរបស់ពួកគាត់ ដើម្បីជាធាតុចូលសម្រាប់ក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងការពិចារណា ឬគិតគូរនៅក្នុងដំណាក់កាល នៃការរៀបចំច្បាប់ស្តីពី សិទ្ធិមនុស្សចាស់នៅជំហ៊ានបន្ទាប់ ។

លោកបានបន្តថា ច្បាប់ស្ដីពីមនុស្សចាស់នឹងត្រូវបង្កើតឡើង ដើម្បីធានាដល់សិទ្ធិទទួលបានសន្ដិសុខផ្នែកហិរញ្ញវត្ថុ លទ្ធភាពទទួលបានសេវាសុខភាព ការការពារពីការរំលោភបំពាន និងអំពើហិង្សាការលុបបំបាត់ការរើសអើង ចំពោះមនុស្សចាស់ និងសិទ្ធិដទៃទៀត ហើយសេចក្ដីព្រាងច្បាប់នេះ មានចំនួន១០ជំពូក និង៧៤មាត្រា ដែលសុទ្ធសឹងតែការការពារ និងលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ ។ 

អ្នកស្រី អ៊ុក លក្ខិណា តំណាងអង្គការមនុស្សចាស់កម្ពុជា បានឲ្យដឹងថា យោងតាមលទ្ធផលនៃវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី១ និងលើកទី២ កាលពីដើមឆ្នាំ២០២១ និងនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២ ដែលមានតំណាងមនុស្សវ័យចាស់ចូលរួមពី២៥រាជធានី-ខេត្ត បានរួមគ្នាលើកឡើងនូវតម្រូវការជាអាទិភាពមួយចំនួន ដែលក្នុងនោះរួមមាន ទាំងតម្រូវការច្បាប់ ដើម្បីគាំពារ និងលើកកម្ពស់សិទ្ធិសម្រាប់ពួកគាត់នៅក្នុងវ័យចាស់ ដែលជាតម្រូវការមួយក្នុងចំណោមតម្រូវការដ៏ចាំបាច់នានារបស់ពួកគាត់ ក្នុងការទទួលបាននូវសេចក្តីថ្លៃថ្នូរ និងសុខុមាលភាពក្នុងការរស់នៅរបស់ពួកគាត់ក្នុងសង្គម ។ 

អ្នកស្រីបន្តថា នៅកម្ពុជាបើទោះជាមិនទាន់មានសេចក្តីរាយការណ៍ជាផ្លូវការណាមួយ អំពីការរំលោភសិទ្ធិមនុស្សវ័យចាស់ ប៉ុន្តែកម្ពុជាក៏ពុំទាន់មានច្បាប់ ឬបទដ្ឋានគតិយុទ្ធ ឬយន្តការជាក់លាក់ដើម្បីគាំទ្រ និងដោះស្រាយនូវបញ្ហាទាំងនេះនៅឡើយ ។

យោងតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ បានលើកពីបញ្ហា និងកំណត់នូវអាទិភាពមួយ (អាទិភាពទី៧) ដែលបង្ហាញពីតម្រូវការលើការបង្ការមនុស្សវ័យចាស់ពីការរំលោភបំពាន និងអំពើហឹង្សា ។ គោលនយោបាយនេះ ក៏បានចង្អុលបង្ហាញពីតម្រូវការ និងសកម្មភាពបន្ទាប់ដែលកម្ពុជាគួរអនុវត្តចំនួន៧ ដែលក្នុងនោះរួមទាំងការរៀបចំច្បាប់មនុស្សវ័យចាស់ ដើម្បីធានានូវប្រសិទ្ធិភាពនៃការការពារ ឲ្យបានល្អដូចដែលបានធ្វើឡើងនៅប្រទេសនានានៅក្នុងប្រទេសសមាជិកអាស៊ានផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        74
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        126
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm