ក្រុមប្រឹក្សាជាតិគាំពារសង្គម ធ្វើសន្និសីទសារព័ត៌មាន នៃវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ

2022/12/10 04:57:13 pm        497

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។

នៅព្រឹកថ្ងៃទី១០ធ្នូ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជាតិគាំពារសង្គម រៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងនោះចំពោះដាក់ឱ្យដំណើរការ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា” បើតតាមសាលិខិតរបស់រាជរដ្ឋាភិបាល គ្រួសារដែលរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ នឹងត្រូវទទួលបានការឧបត្ដម្តសាច់ប្រាក់ចំនួន ៣លើក៖ លើកទី១ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣។

ចំពោះកម្មវិធីឧត្ថម្ភសាច់ប្រាក់ដែលត្រូវទទួលបាន ក្នុងនោះចំពោះគ្រួសារនៅរាជធានីភ្នំពេញ ទទួលបាន ៩៩ ៩០០ រៀល និងសមាជិកបន្ថែមក្នុងម្នាក់ៗ ទទួលបាន ២៨ ០០០រៀល។ ចំណែកទីប្រជុំជន គ្រួសារទទួលបាន ៨៧ ៣០០រៀល សមាជិកបន្ថែមក្នុងម្នាក់ៗ ២៤ ០០០រៀល និងជនបទ គ្រួសារទទួលបាន ៨១ ៣០០រៀល និងសមាជិកបន្ថែមក្នុងម្នាក់ៗ ២០ ០០០រៀល។

ដោយឡែកកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, បើតាមសាលិខិតរបស់រាជរដ្ឋាភិបាលដ៏ដែល, ការដាក់ឲ្យដំណើរកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវសម្រេចវិសាលភាពនៅក្នុងតំបន់ភូមិសាស្ត្រគោលដៅនៃរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ,ខេត្តក្រចេះ, ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង, ខេត្តកំពត, ខេត្តស្វាយរៀង, និងខេត្តឧត្តរមានជ័យ។ តំបន់ភូមិសាស្ត្រគោលដៅនៃរាជធានី ខេត្តខាងលើ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។

ចំពោះគោលដៅដែលបានកំណត់ខាងលើ នឹងត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់រួមមាន៖ គ្រួសារ ៨០ពាន់រៀល, សមាជិកគ្រួសារក្នុងម្នាក់ៗ ១៦ពាន់រៀល, កុមារអាយុក្រោម ៥ឆ្នាំ ១៦ពាន់រៀល, ជនពិការភាពក្នុងម្នាក់ ១៦ពាន់រៀល និងមនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើង ទទួលបាន ១៦ ពាន់រៀលផងដែរ។ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវអនុវត្តការបើកផ្ដល់ជូនមួយខែម្តង សម្រាប់រយៈពេល ៣ ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២ តទៅ៕ អត្ថបទ៖ សុន រ៉ាឌី​



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm