ប្រជាកសិករចំនួន ១០០គ្រួសារ ចិញ្ចឹមកង្កែបលើកស្ទួយជីវភាពគ្រួសារបានមួយកម្រិត

2022/12/10 06:22:08 pm        754

​កំពង់ឆ្នាំង៖ ប្រជាកសិករចំនួន ១០០គ្រួសារនៅក្នុង៤ឃុំ បានចាប់ផ្តើមចិញ្ចឹមកង្កែបលក់ដើម្បីរកប្រាក់កំរ៉ៃបន្ថែម ក្រៅពីមុខរបរធ្វើស្រែចំការ និងមានការជួយផ្តល់ចំណេះជំនាញបទពិសោធន៍ ពីមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្រោមការសហការគាំទ្រពីសហគមន៍អឺរ៉ុប។ ប្រជាកសិករមួយចំនួនធំបានទទួលជោគជ័យ ដោយបានផលកង្កែបយកទៅលក់នៅទីផ្សារ និងមួយចំនួនតូចកំពុងចាប់ភ្ញាស់កូនកង្កែប ដើម្បីចិញ្ចឹមបន្ត។

កសិករដែលបានចាប់យកមុខរបរចិញ្ចឹមកង្កែបម្នាក់ឈ្មោះ ឡឹង សុផល រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានប្រាប់ថា ការចាប់ផ្តើមចិញ្ចឹមកង្កែបរបស់គាត់ គឺមានរយៈពេលជិត ៦ខែហើយ តែគាត់ចិញ្ចឹមបានចំនួន ២លើក ដែលលើកទី១គាត់ដាក់គូនចិញ្ចឹមប្រមាណជាង ៤០០កូនកង្កែប ដោយចិញ្ចឹមក្នុងរយៈពេល២ខែកន្លះ ទើបចាប់លក់។

ដោយឡែកនៅក្នុងទីផ្សារកង្កែបមិនទាន់ព្រលាត់ស្បែកចេញបានតម្លៃចាប់ពី៨ពាន់ទៅ១ម៉ឺនរៀលក្នុង១គីឡូក្រាម តែបើសិនគាត់ព្រលាត់ស្បែកចេញយកតែសាច់ បានតម្លៃចាប់ពី១ម៉ឺន៦ពាន់ទៅ១ម៉ឺន៨ពាន់រៀល។ ក្នុងការចិញ្ចឹមកង្កែបនេះ គឺងាយស្រួលបំផុត និងងាយស្រួលរកទីផ្សារទៀត ព្រោះថាការចិញ្ចឹមកង្កែបនេះ មិនទាន់តំរូវការទីផ្សារនៅឡើយទេ។ 

លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកវារីវប្បកម្មបានថ្លែងអោយដឹងថា រដ្ឋបាលជលផលដែលមានការគាំទ្រពីសហគមន៍អឺរ៉ុប បានកំណត់យកឃុំគោលដៅចំនួន៤ ក្នុងនោះ ២ឃុំនៅក្នុងស្រុករលាប្អៀរ និង២ឃុំទៀត នៅក្នុងស្រុកសាមគ្គីមានជ័យ ដើម្បីជ្រើសរើសកសិករស្ម័គចិត្ត ក៍ដូចជាកសិករគំរូចំនួន ១០០គ្រួសារ អោយពួកគាត់រៀនចិញ្ចឹមកង្កែបតាមបច្ចេកទេស។

​ការចិញ្ចឹមកង្កែបតាមបច្ចេកទេស គឺចំណាយដើមទុនតិច ងាយស្រួលក្នុងការចិញ្ចឹម និងទទួលបានផលច្រើន តែក្នុងរយៈពេល២ខែកន្លះតែប៉ុណ្ណោះ កង្កែបអាចមានទម្ងន់ចាប់ពី២ខាំកន្លះ ទៅ៣ខាំ និងងាយស្រួលរកទីផ្សារផងដែរ ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm