រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ឲ្យសហគ្រិនសម្លឹងមើលទីផ្សារក្នុងស្រុក និងរុញការផលិតឲ្យចំគោលដៅ

2022/12/10 06:31:26 pm        593

​ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តឲ្យសហគ្រិនសម្លឹងមើលទីផ្សារក្នុងស្រុកឲ្យបានច្រើន អំពីតម្រូវការនៅតាមតំបន់នីមួយៗ និងជំរុញផលិតឲ្យចំគោលដៅ ហើយរុញការផ្គត់ផ្គង់ទៅតំបន់ទាំងនោះ ដែលជាផ្នែកមួយ ជួយលើកកម្ពស់វិស័យការងារ និងការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងទិវាសហគ្រិនស្រ្តីកម្ពុជា នៅថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា ការធ្វើអាជីវកម្មដើម្បីឈានទៅប្រកួតប្រជែងផលិតផលនៅលើទីផ្សារ កត្តាដែលសំខាន់គឺផលិតផលមានគុណភាព ការពិសារមិនប៉ះពាល់ដល់បញ្ហាសុខភាព និងមានតម្លៃសមរម្យ ដែលបញ្ហាទាំងអស់នេះ ក្រសួងតែងតែលើកទឹកចិត្ត បណ្តុះបណ្តាលកម្មវិធី «ស៥» លើការអនុវត្តវិធីសាស្រ្តសាមញ្ញ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរក្សាភាពស្អាតជានិច្ច ដែលកត្តាទាំងនេះនឹងជួយសន្សំប្រាក់ កាត់បន្ថយថ្លៃដើម បំពេញចិត្តអតិថិជន ផ្គត់ផ្គង់ទំនិញទាន់ពេល ពង្រឹងគុណភាព ផលិតផល បង្កើនបរិមាណផលិតកម្ម បង្កើនផលិតភាព និងជាចុងក្រោយបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន-សហគ្រាស។

ជុំវិញបញ្ហានេះ ដើម្បីឲ្យសហគ្រាសឈានចូលបដិវត្តន៍កម្មឌីជីថល ម្ចាស់ហគ្រាសត្រូវពង្រីកខ្លួន ពីការអនុវត្តតាមលក្ខណៈប្រពៃ ណី ឈានទៅប្រើប្រាស់បច្ចេកវិទ្យាឲ្យបានច្រើន ជាពិសេសការស្រាវជ្រាវស្វែងរកទីផ្សារ ការស្វែងយល់អំពីកិច្ចដំណើរផលិតកម្មទំនើបៗ នៅក្នុងបរិបថ្មី ដើម្បីឈានមកពង្រីកខ្លួនក្នុងខ្សែច្រវ៉ាក់កម្មផលិតរបស់យើង។

ហើយទាក់ទងទីផ្សារប្រកួតប្រជែងនេះដែរ សហគ្រិនគួរកុំសម្លឹងមើលតែទីផ្សារដែលធំ ឬទីផ្សារអ្នកមាននៅបរទេសខ្លាំង ដោយភ្លេចទីផ្សារក្នុងស្រុក ដែលបញ្ហានេះ, សហគ្រិនគួរសម្លឹងមើលទីផ្សារក្នុងស្រុកឲ្យបានច្រើន ថាតើតំបន់នីមួយៗត្រូវការអ្វី? សហគ្រិនគួរផលិត ឬវេចខ្ចប់ទំហំប៉ុន្មាន? ដើម្បីរុញចូលតំបន់ទាំងនោះ ដែលបញ្ហាទាំងនេះ ជាការដោះស្រាយលើខ្សែច្រវ៉ាក់ផលិតកម្មឲ្យដំណើរការជាប់រហូត និងប្រកបដោយនិរន្តរភាពបានយូរអង្វែង។

ចំណែកទាក់ទងការពង្រីក ឬពង្រឹងផលិតកម្ម, ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ប្រសិនសហគ្រិនអនុវត្តខ្សែច្រវ៉ាក់ផលិតកម្មបានល្អ ក្នុងនោះបើសហគ្រិនចង់ពង្រីកខ្សែច្រវ៉ាក់ផលិតកម្មបន្ថែម យើងនឹងអាចទទួលបានប្រាក់កម្ចីពីធនាគារបានយ៉ាងងាយ សម្រាប់យកមកអភិវឌ្ឍន៍ផលិតកម្មបន្ថែម ដែលកត្តាទាំងអស់នេះ គឺជាការចូលរួមលើកកម្ពស់វិស័យការងារ និងការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        60
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm