អ័រគីដេ បង្ហាញគម្រោងដ៏អស្ចារ្យមួយមិនធ្លាប់មាននៅផ្លូវជាតិលេខ ៦អា ជូនអតិថិជនរបស់ខ្លួន

2022/12/10 10:23:25 pm        765

ភ្នំពេញ៖ ស្ថិតក្នុងបរិយាកាសដ៏ស្រស់ស្អាតតុបតែងដោយផ្កាភ្ញីស្គុះស្គាយ លាយជាមួយការដាក់តាំងបង្ហាញម៉ូដគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ ៣ប្រភេទ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkide) បានធ្វើបច្ចុប្បនភាពអំពីដំណើរការនៃការសាងសង់គម្រោងគ្រាប់ពេជ្ររបស់ខ្លួន ដែលមានឈ្មោះថា Orkide The Palace ទៅកាន់ភ្ញៀវកិត្តយសកំពូលៗប្រមាណជាង ២០០នាក់ ឲ្យបានជ្រាបអំពីគម្រោងមួយនេះ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៦A ខ័ណ្ឌជ្រោយចង្វារ។

នៅក្នុងពិធី នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២នេះ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូរទៅនៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “មកទល់បច្ចុប្បន្ននេះ គម្រោង Orkide The Palace ក្នុងទីក្រុង Orkide The Botanic City បានចាប់ផ្តើមដំណើរការសាងសង់ហើយ ក្រោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូរសាងសង់រួចមក។”លោកបានបន្តថា ក្រុមហ៊ុនដៃគូរកំពុងសាងសង់បុកគ្រឹះជាជំហ៊ានដំបូង ដែលបច្ចុប្បន្ននេះសម្រេចប្រមាណជា ៥០%ហើយទៅលើផ្នែកនេះ រីឯផ្នែកផ្សេងៗបន្តទៀតនឹងដំណើរការទៅមុខ ដោយមិនមានការពន្យារពេលអ្វីទាំំងអស់ទៅតាមផែនការដែលបានគ្រោងទុក។ 

លោក សុភត្រ្តា បានបង្ហើបឲ្យដឹងអំពីផែនការនៃការនាំមកនូវដៃគូរផ្សេងៗ ដូចជា សាលារៀនអន្តរជាតិ ផ្តល់ជូននូវការអប់រំដល់កូនតូចៗ ម៉ាតផ្គត់ផ្គង់តម្រូវការទំនិញ និងម្ហូបប្រចាំថ្ងៃ ភោជនីយដ្ឋានម៉ាកល្បីៗ ហាងកាហ្វេ ផាប់ ក្លឹបហាត់ប្រាណ សួនច្បារស្រស់បៃតង និង បឹងសិប្បនិមិត្តដ៏ស្រស់ត្រកាល ដើម្បីបំពេញនូវតម្រូវការសព្វជ្រុងជ្រោយរបស់ពលរដ្ឋដែលរស់នៅក្នុងទីក្រុង អ័រគីដេ ឌឹបូតានិច ស៊ីធី ទាំងមូល។

ដោយឡែក លោកក៏បានប្រកាសផ្តល់ជូននូវកម្មវិធីពិសេសដល់អតិថិជន ដែលចាប់អារម្មណ៍ចង់បំពេញក្តីស្រម៉ៃរស់នៅក្នុងគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃរបស់ Orkide The Palace ដោយគ្រាន់តែកក់ទិញវិមានវីឡានេះ នឹងទទួលបាននូវរថយន្តទំនើបម៉ាក Ford XLT 2023 ឬមាសសុទ្ធ 24K ភ្លាមៗផងដែរ។ 

សូមបញ្ជាក់ថា គម្រោង Orkide the Palace គឺជាគ្រាប់ពេជ្រដ៏មានតម្លៃបំផុតមួយ នៃទីក្រុង Orkide The Botanic City ហើយខ្នងផ្ទះដែលមានក្នុងគម្រោងនេះគឺមានត្រឹមតែ ៥២០ផ្ទះតែប៉ុណ្ណោះ ដោយក្នុងចំនួននេះ មានខ្នងផ្ទះប្រមាណជា ៥០%រួចទៅហើយ ដែលមានម្ចាស់កក់រួចជាស្រេច រីឯតម្លៃវិញគឺចាប់ពី ២៩ម៉ឺនជាងដុល្លារ រហូតទៅដល់ ១.៥លានដុល្លារឯណោះ៕

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 098 733 333។

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        3
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        107
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm