តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពខ្លះៗ របស់កូនស្រី(លោកជំទាវ ហ៊ុន ម៉ាណា) និងចៅស្រី ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ នៅតាមបណ្ដាខេត្តនានា។ សម្ដេចតេជោបញ្ជាក់ថា “កូន និងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីជីដូន”។





