ទំនប់បង្អៀរទឹកព្រែកកំចាយខេត្តកំពត តម្លៃជាង ២លានដុល្លារ បានបើកការដ្ឋានសាងសង់​ហើយ

2022/12/11 04:14:28 pm        374

កំពត៖ គម្រោងសាងសង់ទំនប់បង្ហៀរទឹកព្រែកកំចាយ ស្ថិតស្រុកទឹកឈូ ខេត្តកំពត បាន​ចាប់ផ្តើម​បើកការដ្ឋាន​សាងសង់ហើយ។ គម្រោង​របស់​រាជរដ្ឋាភិបាល​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ពហុវិស័យ​មួយ​នេះ ប្រើប្រាស់ថវិកាជំនួយឧបត្ថម្ភពីក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ ប្រមាណជាង ២​លាន​ដុល្លារ ហើយការសាងសង់នឹងបញ្ចប់រួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកព្រែកំចាយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើង​ថា គម្រោងសាងសង់ទំនប់បង្ហៀរទឹកព្រែកកំចាយនេះ គឺផ្តើមចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដោយបានគាំទ្រ​នូវ​គំនិត​ផ្តួចផ្តើមរបស់ ឯកត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ដែលបានលើកឡើងនូវគម្រោងសាងសង់ទំនប់បង្ហៀរទឹកនេះ។

ឯកឧត្តមបានបន្តថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣ ខាង​មុខ​នេះ ដោយគ្រោងចំណាយថវិកាសាងសង់សរុប ២លាន១ម៉ឺនដុល្លារអាមេរិក។ ទំនប់​បង្ហៀរ​នេះមានប្រយោជន៍ច្រើន អាចជួយទប់ទឹកប្រៃមិនឱ្យហូរចូលព្រែកដែលធ្វើឱ្យខូចទឹកសាប និង​អាចរក្សាជាអាងស្តុកទឹកសាប ដែល​អាច​បូម​ប្រើប្រាស់​បាន​ប្រមាណ ១សែនម៉ែត្រ​ត្រីគុណ​ក្នុង​១ថ្ងៃ និងអាចផ្គត់ផ្គង់ទឹក ២៤/២៤ម៉ោង។

អគ្គនាយកក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ លោក Wang Tiefeng បានបញ្ជាក់ថា សំណង់​ទំនប់​បង្ហៀរមានប្រវែង៧៧ម៉ែត្រ មានកម្ពស់ ១,៨ម៉ែត្រ ទទឹងខ្នងទំនប់១,៥ម៉ែត្រ ជើងទេរ​៥​ម៉ែត្រ ជញ្ជាំងការពារច្រាំង ប្រវែង៥២ម៉ែត្រ និងរបងការពារប្រវែង៥២ម៉ែត្រ ព្រមទាំង​ផ្លូវ​សម្រាប់​មច្ឆា​ឆ្លង​កាត់ដែលមានទំហំ ១.៨៤៨ម៉ែតការ៉េ។ ក្រោយការសាងសង់បញ្ចប់ ទំនប់បង្ហូរនេះ​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍សំខាន់៣យ៉ាង៖

(ទី១) អាចរក្សាជា​អាង​ស្តុក​ទឹក​សម្រាប់​បូមប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែល​នឹង​អាច​កាត់បន្ថយស្ថានភាពខ្វះខាតទឹកនៃខេត្តកំពត និងបង្កើនសក្កដានុពលនៃការអភិវឌ្ឍន៍ ក៏ដូចជាជំរុញកំណើនជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តកំពតសម្រាប់ថ្ងៃអនាគត ។

(ទី២) ផ្ដល់នូវផ្លូវចរាចរណ៍សម្រាប់មច្ឆជាតិ និងការពារប្រព័ន្ធអេកូឡូស៊ីបរិស្ថានក្នុងតំបន់។

(ទី៣) រចនាបទនទំនប់ អាច​បន្ថែម​នូវ​ចំនុច​ទាក់​ទាញ​ផ្នែក​ទេសចរណ៍​មួយ​ថែម​ទៀត​សម្រាប់​ខេត្ត​កំពត៕​

អត្ថបទ៖ អន សារឹម



អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm