ខ្លោងទ្វារទន្លេអុំ ជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនា

2022/12/11 06:35:54 pm        840

សៀមរាប៖ ខ្លោងទ្វារទន្លេអុំទិសខាងត្បូង គឺជាខ្លោងទ្វារមួយក្នុងចំណោម​ខ្លោងទ្វារ​ទាំង​៥​នៃ​ច្រក​ចេញ​​ចូល​សំខាន់​របស់​ក្រុងអង្គរធំ ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូច និងវង់ធំផង។ កំពូល​ខ្លោងទ្វារ ដែលមានរូបព្រហ្មមុខបួនខ្ពស់ត្រដែតញញឹមពព្រាយ អមដោយ​ចម្លាក់​ទេវតា និង​អសុរៈ​ទាញ​ព្រ័ត្រ​យ៉ាង​ស្វាហាប់ ម្ខាងៗ​មានចំនួន៥៤ នៅអម​កំពែង​ក្រុង​ព័ទ្ធ​ជុំវិញ​ដោយ​កសិន្ធុទឹក​នេះមានសោភ័ណល្អឯក ទាក់ចិត្តទេសចរជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺ​នៅ​ពេលគេធ្វើដំណើរមកដល់ទីនោះ ​ដោយ​គេ​តែង​តែ​ចុះមក​ទស្សនា​ស្វែង​យល់ និង​ថត​យក​រូប​ភាព​មិនដែលខាន។

ប្រធានក្រុមភ្នាក់ងារទេសចរ ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ លោក ខឿន កុសល ឱ្យដឹងថា ក្រោយ​ពី​ចំនួនភ្ញៀវទេសចរ បានកើនឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខ្លោងទ្វារ​ទន្លេ​អុំ​មាន​ភាព​មមាញឹកខ្លាំង។ ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរលើសពី១ពាន់នាក់។ លោក​បន្តថា ដោយសារខ្លោងទ្វារទន្លេអុំជាច្រកចេញចូលសំខាន់នៃក្រុងអង្គរធំ និងជា​ផ្លូវ​សម្រាប់​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ វង់តូច និងវង់ធំផងនោះ ចរាចរណ៍មានការ​មមាញឹក​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ​។ ប៉ុន្តែក្រុមការងារបានសហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និង​រក្សា​សណ្តាប់​ធ្នាប់​នៅទីនោះ ឱ្យមានភាពប្រសើរ ដោយធ្វើយ៉ាងណាជៀសវាងការកកស្ទះ សម្រួ​ល​ឱ្យ​លំហូរ​ទស្សនា​របស់ភ្ញៀវបានរលូន មិនរំខានដល់ការ​ទស្សនា​របស់​ទេសចរ​ឡើយ​។​ អាជ្ញាធរ​ជាតិ​អប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ដែលបានមកទស្សនារមណីយដ្ឋានអង្គរទាំងឡាយ សូម​ចូល​រួម​គោរពនូវក្រមប្រតិបត្តិអង្គរទាំងអស់គ្នា ដោយកុំស្លៀកពាក់សម្លៀកបំពាក់ខើចខ្លីពេក ដែល​មិន​ស័ក្តិសមនឹងទីតាំងនៃបូជនីយេសក៍ ពិសេសប្រាង្គប្រាសាទ។ មួយវិញទៀត សូមក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ ម៉ូតូកង់បី មេត្តាចតយានជំនិះ ទៅតាមកន្លែងដែលអាជ្ញាធរជាតិអប្សរាបានរៀបចំជូន ដើម្បី​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ និងលើកតម្លៃរមណីយដ្ឋានអង្គររបស់យើងទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        3
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        107
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm