អភិបាលខេត្ដព្រះសីហនុ ប្ដេជ្ញាការពារព្រៃលិចទឹក និងព្រៃកោងកាងសម្រាប់ជីវៈចម្រុះ និងអេកូទេសចរណ៍

2022/12/11 07:07:44 pm        565

ព្រះសីហនុ៖ គណៈប្រតិភូក្លឹមឆ្នេរសមុទ្រ ដែលស្អាតជាងគេលើពិភពលោកជាង ១០០នាក់ ចម្រុះជាតិសាសន៍ បាន​អញ្ជើញ​ចូលរួមពិធីដាំដើមកូនកោងកាងជាង ៣.០០០ដើម ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

ព្រៃកោងកាង គឺជាសម្ភពមច្ឆាជាតិ ជាជម្រកជីវៈចម្រុះ ដែលជាប្រយោជន៍មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ និង​ប្រជាសហគមន៍នេសាទនៅក្នុងតំបន់ អេកូទេសចរណ៍ ដែលមានសារៈប្រយោជន៍សម្រាប់បរិស្ថាន មនុស្សជាតិ និង​ជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ។ល។

ជាមួយនឹងសារៈប្រយោជន៍ព្រៃកោងកាង និងការដាំ​ដើម​ឈើជា​មួយ​នឹងគណៈប្រតិភូជាតិ និងអន្ដរជាតិ ដែល​បាន​បង្ហាញ​ពី​កិច្ច​សាមគ្គីគ្នា​ក្នុង​ការ​រួម​គ្នា​ការ​ពារ​បរិស្ថាន​ធម្មជាតិ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ដ​ព្រះសីហនុ បាន​ប្ដេជ្ញា​ចិត្ដ​ម៉ឹង​ម៉ាតថែរក្សាការពារព្រៃកោងកាងនេះឱ្យបានគង់វង្ស សម្រាប់​ជា​ប្រយោជន៍​រួម​ក្នុង​សហគមន៍​។

ជាមួយគ្នានោះ ភ្ញៀវបរទេស នៃគណៈប្រតិភូក្លឹមឆ្នេរសមុទ្រ ដែល​ស្អាត​ជាង​គេ​លើ​ពិភព​លោក គឺបានបង្ហាញក្ដី​រីករាយ​ចំពោះ​ការ​ដាំដើមកូនកោងកាងនេះ ហើយ​លើក​ឡើង​ពី​សារៈ​ប្រយោជន៍​ព្រៃ​កោង​កាងនេះ ស្រដៀងទៅ​នឹង​ខ្លឹមសារ​ឯកឧត្ដម​អភិបាលខេត្ដព្រះសីហនុដែរ ។

សូមបញ្ជាក់ថា ខេត្ដព្រះសីហនុ មានព្រៃលិចទឹក និងព្រៃកោងកាងសរុបជាង ១ម៉ឺនហិកតា ហើយនៅសល់ទំហំជាង ៩ពាន់​ហិកតា សម្រាប់ឆ្នាំ២០២០ ហើយ​ក៏​ត្រូវ​បាន​រង​នូវ​ការ​រិច​រិល​បាត់​បង់​ដោយ​សារ​ការ​កាប់​ទន្ទ្រាន​កាន់​កាប់​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯក​ជនខ្លះ និងដោយសារការអភិវឌ្ឍខ្លះ ទន្ទឹមនឹងនោះ មន្ទីរសាមី និងអាជ្ញាធរ ក៏​បាន​ធ្វើ​ការ​ដាំដើម​កូន​កោង​កាង​ជួស ឬដាំស្ដារឡើងវិញមួយចំនួនផងដែរ ។ នេះជាការបញ្ជាក់បន្ថែមពី លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម៕ អត្ថបទ​៖ គង់ ប៊ុនថា 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm