វិមាន​ក្រឹម​ឡាំង​និយាយថា ការបរាជ័យ​កិច្ចព្រមព្រៀង​ទីក្រុង Minsk នាំ​ឲ្យ​រុស្ស៊ី​វាយប្រហារ​ចូល​អ៊ុយ​ក្រែ​ន​

2022/12/12 05:04:53 pm        408

​រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន​នានា​របស់​រុស្ស៊ី បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងដោយ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការដែល​រុស្ស៊ី​បាន​បើក​ការ​វាយ​លុក​ជា​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន ដោយ​សារ​តែ​ក្ដីបារម្ភ​ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ទីក្រុង Kyiv និង​ក្រុម​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ីត្រូវ​បាន​បរាជ័យ​។

​លោក​ប្រធានាធិបតី Vladimir Putin នៅ​សប្ដាហ៍​នេះ​បាន​បង្ហាញ​ក្ដីបារម្ភ​ពី​ការ​បរាជ័យ​ ក្នុង​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ទីក្រុង Minsk និង​កិច្ចព្រមព្រៀង​កំណែទម្រង់​រដ្ឋធម្មនុញ្ញរវាង​ទីក្រុង Kyiv និង​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ីក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​បាន​សម្រប​សម្រួល​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ ​ដោយ​ប្រទេស​រុស្ស៊ី បារាំង និង​អាល្លឺម៉ង់​នៅ​ពេល​ចាប់ផ្ដើម​ផ្ទុះ​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​គ្នា​ពី​បិទ​បំពាន​កិច្ចព្រមព្រៀង​នោះ​។​

​នៅ​ពេល​ត្រូវបាន​សួរ​ដោយ​អ្នកសារព័ត៌មាន​ថា ​តើ​រុស្ស៊ី​យល់ថា​ ខ្លួន​ត្រូវបាន​គេ​បញ្ឆោតជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង Minsk ដែរ​ឬ​អត់ អ្នកនាំពាក្យ​លោក Dmitry Peskov បាន​និយាយថា ហួសពេល​ហើយ។​ ​ទីភ្នាក់ងារ​ព័ត៌មាន TASS បាន​ដកស្រង់​សម្តី​លោក Peskov ដោយនិយាយថា ជាថ្មី​ម្តងទៀតលោក​ប្រធានាធិបតី Putin និង​អ្នកតំណាង​ផ្សេងទៀត​របស់​យើង​បាន​បន្ត​និយាយ​រឿងនេះ​ជានិច្ច។ ប៉ុន្តែ​បញ្ហា​នេះ​មិន​ត្រូវបាន​អើពើ​ដោយ​ក្រុម​អ្នកចូលរួម​ផ្សេងទៀត​នៃ​ដំណើរការ​ចរចា​នេះ​ទេ​។ នេះ​គឺ​សុទ្ធតែជា​បុព្វហេតុ​នៃប្រតិបត្តិ​ការ​សឹក​ពិសេស​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        120
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm