ឥណ្ឌា​ត្រូវ​បាន​គេ​ចុះបញ្ជី​ក្រហម​ជំងឺ COVID-19​ របស់​​អង់គ្លេស​សម្រាប់​ការ​ធ្វើ​ដំណើរ

2021/04/27 09:59:58 am        121

អង់គ្លេស៖ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស លោក​ ម៉ាត់ ហេន​ខុ​ក បាន​ឲ្យ​ដឹង​ថា ឥណ្ឌា​ត្រូវ​បាន​ចុះបញ្ជី​ក្រហម​ជា​បណ្ដា​ប្រទេស​ ដែល​ការ​ធ្វើ​ដំណើរ​ភាគច្រើន​របស់​ពួកគេ​នៅ​កាន់​ចក្រភព​អង់គ្លេស ត្រូវ​បាន​ហាមប្រាមដោយសារ​ក្តី​កង្វល់​ពី​វិ​រុស​ប​ម្លែ​ង​ខ្លួន​ថ្មី។​

​ចាប់ពី​ម៉ោង ៤​ម៉ោង​នៅ​អង់គ្លេស​ថ្ងៃ​សុក្រ​ ទី២៣ ខែ​មេសា​ខាងមុខនេះ​តទៅ ពលរដ្ឋ​ភាគច្រើន​ដែល​ធ្វើ​ដំណើរ​មកពី​ឥណ្ឌា​ក្នុង​រយៈពេល ​១០​ថ្ងៃ​ចុងក្រោយ​នឹង​ត្រូវ​បដិសេធន៍​មិន​អនុញ្ញាត​ឲ្យ​ចូល។​ ​ចំណែក​ឯ​អ្នក​កាន់​លិខិតឆ្លងដែន​អង់គ្លេស ឬ​អៀរ​ឡង់ ឬ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​រស់​នៅ​ក្នុង​​អង់គ្លេស​នឹង​អនុញ្ញាត​ឲ្យ​ចូល ប៉ុន្តែ​ពួកគេ​ត្រូវតែ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ​នៅ​ក្នុង​សណ្ឋាគារ​រយៈ​ពេល ១០​ថ្ងៃ។​ ​លោក ​ហេន​ខុ​ក បាន​និយាយ​ថា មាន​នូវ​ករណី​ឆ្លង ១០៣​នាក់​នៅ​ចក្រភព​អង់គ្លេស​ដែល​ជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​មកពី​ឥណ្ឌា។​ ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​សភា​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូប​នេះបាន​និយាយ​ថា ភាគច្រើន​នៃ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​គេ​ស្គាល់​ថា​ ជាវីរុស B.1.617​ មានការ​ផ្សា​ភ្ជាប់​នឹង​ការ​ធ្វើ​ដំណើរ​អន្តរជាតិ។​

​លោក​បន្ត​ថា គំរូ​ការ​ធ្វើ​តេស្ត​ត្រូវ​បាន​វិភាគ​ដើម្បី​ពិនិត្យ​មើល​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​មាន​លក្ខណៈ​គួរ​ឲ្យ​ព្រួយបារម្ភ ដូចជា​អាច​ចម្លង​លឿន​ជាង​មុន ឬ​ប្រឆាំង​នឹង​ការ​ព្យាបាល និង​វ៉ាក់សាំង​ដែរ​ ឬទេ។​ ​លោក ​ហេន​ខុ​ក បាន​និយាយ​ប្រាប់​សមាជិកសភា​ថា ក្រោយ​ការសិក្សា​លើ​ទិន្នន័យ និង​មូលដ្ឋាន​ប្រុង​ប្រ​យ័ត្ន ពួក​យើងបាន​ធ្វើ​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ តែ​ចាំបាច់​ដើម្បី​ចុះបញ្ជី​ក្រហម​ប្រទេស​ឥណ្ឌា៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm