រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត​និយាយ​ថា តំបន់​នេះ​នឹង​ដើរចូល​ដំណាក់កាល​គ្រោះថ្នាក់​ខ្លាំង ​បើ​អ៊ីរ៉ង់​មាន​នុយក្លេអ៊ែរ​

2022/12/12 05:39:30 pm        402

​​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត៖ រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ីសា​អ៊ូ​ឌី​ត​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា តំបន់​នេះ​នឹង​ដើរ​ចូល​ក្នុង​ដំណាក់កាល​គ្រោះថ្នាក់​ខ្លាំង បើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​អាច​សម្រេច​បាន​ទេ​នោះ​។

​យោង​តាម​កាសែត ​Gazette​ របស់​អារ៉ាប៊ីសាអ៊ូឌីត​លោក​ Faisal bin Farhan​ បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង Abu Dhabi ថា លោក​ហ៊ាន​ភ្នាល់​ ប្រសិនបើ​អ៊ីរ៉ង់​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ប្រតិបត្តិការ។ លោក​បាន​និយាយ​ថា បណ្ដា​ប្រទេសជិតខាង​របស់​អ៊ីរ៉ង់​នឹង​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​ពួកគេ ប្រសិនបើ​ទីក្រុង​តេ​អេ​រ៉ង់​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​។ អ្នកការទូត​ជាន់ខ្ពស់​របស់​អារ៉ាប៊ីសាអ៊ូឌីត​រូប​នេះ​បាន​និយាយ​ថា យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​គ្រោះថ្នាក់​នៅ​ក្នុង​តំបន់​នេះ ហើយ​អ្នក​អាច​រំពឹង​ថា​ រដ្ឋ​នានា​ក្នុង​តំបន់​នឹង​ត្រូវតែ​សម្លឹង​រក​វិធី​ណា ​ដែល​ពួកគេ​អាច​ធានា​សន្តិសុខ​របស់​ខ្លួនឯង​បាន​។

​ដោយ​លើក​ឡើង​ថា សុចនាករណ៍​នានា​នៅ​ពេល​បច្ចុប្បន្ន​មិនល្អ លោក Farhan បាន​និយាយ​ថា បណ្ដា​រដ្ឋ​នៅ​ជិតខាង​អ៊ីរ៉ង់​ចាំបាច់​ត្រូវការ​ការធានា​ជាក់ស្តែង​បន្ថែម​ទៀត ដើម្បី​ជឿ​ថា អ៊ីរ៉ង់​មិន​មាន​បំណង​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។ ខណៈ​ដែល​ការប៉ុនប៉ង​នានា ​ក្នុងការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​មិនទាន់​ចេញ​ជា​ផ្លែផ្កា សម្ពាធ​លោកខាងលិចកំពុង​កៀប​កាន់​តែ​ខ្លាំង​ជុំវិញ​ការបង្ក្រាប​របស់​ទីក្រុង​តេ​អេ​រ៉ង់ ប្រឆាំងនឹង​ការតវ៉ា ​និង​ទំនាក់ទំនង​ដែល​កំពុង​រីកដុះដាល​ជាមួយ​រុស្ស៊ី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        67
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        92
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm