ប្រធាន​ក្រុម​ក្រូ​អាស៊ី​ថា Messi មិនមែនជា​គោលដៅ​គ្រោះថ្នាក់​តែ​ម្នាក់​ទេ​ គឺ​ក្រុម​ទាំងមូល

2022/12/12 06:30:14 pm        99

​បាល់ទាត់៖ ​មុន​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ស្អែក​នេះ​ខ្សែប្រយុទ្ធ​ក្រូ​អាស៊ី Bruno Petkovic បាន​និយាយថា​ ក្រូ​អាស៊ី​នឹងមិន​ផ្តោត​តែ​លើ Messi តែ​ម្នាក់​ទេ​តែ​ត្រូវផ្តោត​លើ​ក្រុម​ទាំងមូល​។​ ​ក្រូ​អាស៊ី​កំពុង​ព្យាយាម​ឡើង​ឱ្យដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ពីរ​ព្រឹត្តិការណ៍​ជាប់​គ្នា ​បន្ទាប់ពី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៤​ឆ្នាំមុន​នៅ​រុស្ស៊ី​ចាញ់​បារាំង ៤-២​។​

​​មុន​ឡើង​មកដល់​វគ្គ​នេះ​ ក្រូ​អាស៊ី​បាន​ទម្លាក់​ក្រុម​បេក្ខភាព​ឈានមុខ​គេ​ប្រេ​ស៊ី​ល​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។​ ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ជួបគ្នា​ស្អែក ​អ្នក​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ពេល​ជួប​ប្រេ​ស៊ី​ល Bruno Petkovic បាន​និយាយថា ក្រុម​របស់ខ្លួន​មិនមាន​គោលដៅ​ចាប់​កីឡាករ Playmaker រូប​ណា​តែ​ម្នាក់​ទេ កន្លងមក​គឺ​ពួកយើង​តែងតែ​ផ្តោតលើ​កីឡាករ​ទាំង​ក្រុម ពីព្រោះថា​ក្រុម​ដូចជា​អា​ហ្ស​ង់​ទីន Messi មិនមែនជា​មនុស្ស​គ្រោះថ្នាក់​តែ​ម្នាក់​ទេ​។

​​ម្ចាស់​ជ័យលាភី Ballon D’Or ៧លើក Lionel Messi បាន​ដើរតួរ​យ៉ាងសំខាន់​ក្នុង​ការនាំ​អា​ហ្ស​ង់​ទីន​ឡើងមក​កាន់​វគ្គ​នេះ ហើយ Messi ក៏​ជា​អ្នក​ទាត់​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​មួយ​គ្រាប់​ដែរ​ពេល​យកឈ្នះ​ហូ​ឡង់​នៅ​វគ្គ ៨ក្រុម​។​ ​​សម្រាប់​ក្រុម​ក្រូ​អាស៊ី គ្មាន​កីឡាករ​ជាប់​បម្រាម គ្មាន​កីឡាករ​របួស​ឡើយ ​ខណៈ​ក្រុម​របស់លោក Zlatko Dalic ត្រៀមខ្លួន​រួចរាល់​ដើម្បី​យក​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm