NOCC ​ចាត់ទុក​ជោគជ័យ​កីឡា​ក្នុង​បុណ្យ​សមុទ្រ​ជា​សញ្ញាណ​ល្អ​សម្រាប់​ស៊ី​ហ្គេម ពិសេស​គុន​ខ្មែរ​ជើងឯក​អាស៊ាន​

2022/12/12 06:57:50 pm        388

​ព្រះសីហនុ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​គូស​បញ្ជាក់ថា សកម្មភាព​កីឡា​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ (​ជុំ​ទី​៣) នៅ​ខេត្ត​ព្រះសីហនុរយៈពេល ៣​ថ្ងៃ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​បាន​បញ្ចប់​ដោយ​ជោគជ័យ ហើយ​ផ្លែផ្កា​នេះ​គឺជា​សញ្ញាណ​មួយ​ដ៏​ល្អ​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ពិសេស​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​តែម្ដង។​

​ការ​គូស​បញ្ជាក់​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​រៀប​ចំ​សកម្មភាព​កីឡា​មួយ​ចំនួនដូចជា​រត់​កម្សាន្ដ ៣​គីឡូម៉ែត្រ និង ៥​គីឡូម៉ែត្រ​, ប្រណាំង​កង់​ចម្ងាយ ១៥​គីឡូម៉ែត្រ​, ២០​គីឡូម៉ែត្រ និង ៤០​គីឡូម៉ែត្រ​, ការសម្ដែង​កីឡា​ទូកក្ដោង ពិសេស​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​អាស៊ី ដែល​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ ទាំង​ការចូលរួម​លេង​កម្សាន្ដ និង​ការ​ទស្សនា​លើកទឹកចិត្ត។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បាន​បញ្ជាក់​ថា ការរៀបចំ​កីឡា​មួយ​ចំនួន ពិសេស​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជើងឯក​អាស៊ីអាគ្នេយ៍ គឺ​ផ្តោត​សំខាន់​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ហើយ​រយៈពេល ៣​ថ្ងៃ នៃ​ការរៀបចំ​ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ ទាំង​គណៈកម្មការ អាជ្ញាកណ្ដាល​-​ចៅក្រម សុទ្ធតែ​បាន​អនុវត្ត​តួនាទី​ភារកិច្ច​យ៉ាង​ល្អប្រសើរ ស្របតាម​បទបញ្ជា​ការប្រកួត​គុន​ខ្មែរ ដោយ​យោង​តាម​គោលការណ៍​ប្រដាល់​ Muay ​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​ស៊ី​ហ្គេម។​

​តាមរយៈ​នេះ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រកួត ដ្បិត​លទ្ធផល​ឈ្នះ​-​ចាញ់​របស់​កីឡាករ​-​កីឡា​ការិនី​សុទ្ធតែ​បាន​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ ដែល​ស​បញ្ជាក់​ថា ការ​រៀប​ចំ​នេះ​ពិតជា​បង្ហាញ​ឲ្យ​ឃើញ​ការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​របស់​កម្ពុជា សម្រាប់​ទទួល​រៀបចំ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ និង​បំផុស​ចលនា​មហាជន​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ចូលរួម​គាំទ្រ​ដំណើរ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹង​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​ផង​ដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm