រាជរដ្ឋាភិបាល រំពឹងខ្ពស់ លើការប្រមូលចំណូលពន្ធដារ ក្នុងឆ្នាំ ២០២៣

2022/12/12 08:29:10 pm        307

ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងបង្កើនការប្រមូលចំណូលក្នុងវិស័យពន្ធដារ ខ្ពស់ជាងឆ្នាំ ២០២២ ដោយរំពឹងខ្ពស់​ លើការប្រមូលចំណូលលើផ្នែកនេះ ស្របពេលអគ្គនាយក​ដ្ឋានមានការកែទម្រង់ល្អ ​និងការគ្រប់គ្រងដឹកនាំការប្រមូលចំណូលបានល្អ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយក ​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនាចុងសប្តាហ៍ ក្នុងវិបស្សនាស្តីពីវឌ្ឍនភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាមអនឡាញ (e-Tax Services) កន្លងមកថា នៅ​ឆ្នាំក្រោយ​នេះ រាជរដ្ឋាភិបាលត្រូវការចំណាយថវិការខ្ពស់ ​ព្រោះនៅក្នុងឆ្នាំ ២០២៣ ជាឆ្នាំកម្ពុជា​មាន​ព្រិត្តិការណ៍ធំៗជាច្រើន ​ជាពិសេសការរៀបចំបោះឆ្នោត និងការរៀបចំព្រិត្តិការណ៍ស៊ីហ្គេម និងត្រូវការ​កញ្ចប់ថវិកា​សម្រាប់គាំពារសង្គមជាដើម។

នៅក្នុងឆ្នាំ ២០២៣ ខាងមុខ សម្រាប់វិស័យពន្ធដារ រាជរដ្ឋាភិបាលបានអនុម័ត តម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធផ្ទៃក្នុងក្នុងចំនួនប្រមាណជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៣ ៥៧១ លានដុល្លារ កើនឡើងជាង ២៦ ភាគរយ ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលក្នុងរង្វង់ជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង ២ ៨១៩ លានដុល្លារ។

ជុំវិញការប្រមូលចំណូលនៅឆ្នាំ ២០២៣ នេះ នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធប្រចាំខែ តុលា នាពេលកន្លងមក ឯកឧត្តម គង់ វិបុល បានបញ្ជាក់ពីការប្តេជ្ញាចិត្តថា បើទោះ​ជាការ​កើន​ឡើងនៃផែនការប្រមូលចំណូលពន្ធក្នុងឆ្នាំ ​២០២៣ ខ្ពស់ជាឆ្នាំ ​២០២២ ប្រមាណជាង ៣ ០៤៦ ប៊ីលានរៀល ត្រូវជាង ៧៥២ លានដុល្លារ, ដែលជាចំនួនមួយកើនឡើងខ្ពស់ ហើយអាចនឹងនាំ​ឱ្យ​ការ​បំពេញ​បេសកកម្មរបស់អគ្គនាយកដ្ឋានពន្ធដារមានសភាពតានតឹងកាន់តែខ្លាំង តែទោះបី​យ៉ាងណា អគ្គនាយកដ្ឋានពន្ធដារ​ នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញបេសកកម្ម​ប្រមូល​ចំណូលពន្ធ អនុវត្តភារឲ្យបានល្អ ​ដើម្បីបន្តគាំទ្រ ចំពោះការអនុវត្តគោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        9
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm