ចំនួនពលរដ្ឋកាន់តែច្រើន ដើរកម្សាន្តរយៈពេលបីថ្ងៃបុណ្យសមុទ្រ​នៅខេត្តព្រះសីហនុ

2022/12/12 09:00:52 pm        393

ព្រះសីហនុ៖ ព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី៣ លើកទី៩ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ចប់ទៅដោយមានភាពជោគជ័យ ហើយកម្មវិធីបានដំណើរការ​តាម​គ្រោង​ទុក ហើយ​បើតាម របាយការណ៍​មន្ទីទេសចរណ៍​ខេត្តព្រះសីហនុ៖ មានភ្ញៀវទេសចរជាតិអន្តរជាតិ និងពលរដ្ឋក្នុងខេត្ត បានចូលរួមដើរកម្សាន្តសប្បាយមានប្រមាណជាង ៧១ម៉ឺន.នាក់ កើន២៩% ធៀបនឹង ​បុណ្យសមុទ្រខេត្តព្រះសីហនឆ្នាំ២០១៧។

បណ្តាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមដើរកម្សាន្តបុណ្យសមុទ្រថ្ងៃចុងក្រោយ ​បានថ្លែងថា ពួកគេ​សប្បាយរីករាយ ​និងចង់ឲ្យខេត្តព្រះសីហនុ ​និងខេត្តជាប់សមុទ្រផ្សេងទៀត មានកម្មវិធី​កម្សាន្ត​សប្បាយបែបនេះ ​ឲ្យបានច្រើនថែមទៀត ​ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខេត្ត ទាក់ទាញ​ភ្ញៀវទេសចរជាតិអន្តរជាតិ ទស្សនា​ ឲ្យបានច្រើនថែមទៀត។

ព្រឹត្តិការណ៍បុណ្យសមុទ្រ មានកម្មវិធីកម្សាន្តសប្បាយជាច្រើន​ ដូចជាកម្មវិធីតាំងពិព័រណ៍​បង្ហាញ​សមិទ្ធផល​រាជ​រដ្ឋាភិបាលកម្ពុជា​ និងបណ្តាស្ថានទូតនានានៅកម្ពុជា ការ​តាំង​ពិព័រណ៍​មហោស្រព​ម្ហូបអាហារ​ សំលៀកបំពាក់​ ផលិតផលភូមិ១ផលិតផល១ដែលស្នាដៃផលិតបានដោយកូនខ្មែរ កម្មវិធី​ប្រគុំ​តន្ត្រីប្រមាណបីទីតាំងធំៗ​ កម្មវិធីប្រកួតកីឡាកម្សាន្ត ​និងមានកម្មវិធីកម្សាន្តតូចៗជាច្រើន ដែល​គ្រប់កម្មវិធីទាំងនោះ ​គឺមានភ្ញៀវទេសចរជាតិអន្តរជាតិ ​និងពលរដ្ឋ ចូលទស្សនា ដើរភ្លក់ ទិញផលិតផលជាច្រើនកុះករ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថា ក្នុងឱកាសបិទកម្មវិធីបុណ្យសមុទ្រ​នៅថ្ងៃទី​យប់​ថ្ងៃទី១១ខែធ្នូនេះថា ​មូលហេតុខេត្តព្រះសីហនុ ​មានមកទស្សនាបុណ្យសមុទ្រច្រើនកុះករខ្លាំង គឺ​ដោយសារ ខេត្តព្រះសីហនុ មានសំណង់​អគារខ្ពស់ៗរីកចំរើន ​មាន​ឆ្នេរសមុទ្រស្អាត​ និងមានផ្លូវ​ល្បឿនលឿន ​ហើយតាមរយៈការមានកំណើន​ភ្ញៀវទេសចរជាតិ​អន្តរជាតិនេះ បានធ្វើឲ្យ​ខេត្តមាន​កំណើន​សេដ្ឋកិច្ចកើនឡើងជាលំដាប់។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចនេះ បានធ្វើឲ្យប្រាក់ចំណូល​ជា​មធ្យម​របស់ពលរដ្ឋម្នាក់ៗ​នៅក្នុងខេត្តព្រះសីហនុ ​មានទំហំប្រមាណ ៤១៨០ដុល្លា​អាមេរិក​ ក្នុង​មួយឆ្នាំ និង​បានកាត់បន្ថយភាព​ក្រីក្រ​មកនៅត្រឹម១.៨៦% នៅក្នុងឆ្នាំ២០២២នេះ៕ អត្ថបទ ស៊ុម សុជា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        70
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm