មក​ទស្សនា​កីឡដ្ឋាន World Cup នៅ​កាតា​ដែល​ប្រើប្រាស់​ហើយ​រុះ​រើចេញ​វិញ​បាន​កំពុង​ដំណើរ​ការ​សាងសង់​

2021/04/27 09:59:58 am        227

បាល់ទាត់៖ ​នៅ​ពេល​ដែល​ការសាងសង់​បាន​បញ្ចប់ កាតា​នឹង​មាន​កីឡដ្ឋាន World Cup លើកដំបូង​ដែល​ប្រើប្រាស់​ហើយ​អាចរុះរើ​ចេញ​វិញ​បាន​គឺ​កីឡដ្ឋាន Ras Abu Aboud នៅ​ទីក្រុង​ដូ​ហា​។ ​​ការ​រចនា​សាងសង់​កីឡដ្ឋាន World Cup នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា គ្រប់ផ្នែក​នៃ​កីឡដ្ឋាន​ត្រូវបាន​ផ្គុំ​នឹង​សាងសង់ឡើង ដែល​សុទ្ធតែ​អាច​រុះរើ​បាន​ទាំងអស់ ពោលគឺ​គ្រប់​បំណែក​ទាំងអស់​ត្រូវបាន​ផ្ទុក​នៅក្នុង​កុងតឺន័រ​ ដែល​បាន​ដឹកជញ្ជូន​មកដល់​ទីតាំង​សាងសង់​។

​​នៅក្នុង​កុងតឺន័រ​នីមួយៗ​ដែល​ដឹក​មក គឺមាន​គ្រប់ផ្នែក​នៃ​កីឡដ្ឋាន​មិន​ថា ការិយាល័យ បន្ទប់ទឹក កៅអីអង្គុយជាដើម​។ ​​បើតាម​អ្នកគ្រប់គ្រង​គំរោង​សាងសង់​នេះ​គឺ​លោក Mohammed Al Mulla បានអោយដឹងថា ការសាងសង់​ត្រូវ​បានគិត​យ៉ាងលំអិត​ ដោយ​ធ្វើ​យ៉ាង​គ្រប់ផ្នែក​នៃ​កីឡដ្ឋាន​ទាំងអស់ នឹង​អាច​ប្រើប្រាស់​បន្តទៀត​នៅពេល​រុះរើ​ចេញ មិន​ថា​ដំបូល រឺក៏​ដែក​ផ្សេងៗ​។ ​​គំរោង​សាងសង់​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ដែលជា​កីឡដ្ឋាន​មួយ​ក្នុងចំណោម​កីឡដ្ឋាន ៧ ដែល​កាតា​សាងសង់​ហើយ​រុះរើ​ចេញ​វិញ​ក្រោយ World Cup ២០២២ បញ្ចប់​។ ​​កុង​តឺ​ន័រ​ដឹក​សំភារៈ​កីឡដ្ឋាន​ចំនួន ១០០០កុងតឺន័​ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន​។

​ក្រោយ​បញ្ចប់ World Cup ២០២២ កីឡដ្ឋាន​នេះនឹងត្រូវ​រុះរើ​ចេញ​វិញ​ដាក់​ចូលក្នុង​កុងតឺន័រ​ទាំងនោះ ដែល​អាច​យកទៅ​សាងសង់​កីឡដ្ឋាន​នៅ​កន្លែង​ផ្សេង ប្រទេស​ផ្សេង​បាន ហើយ​អាច​សាងសង់​បាន​ពីរ​កីឡដ្ឋាន​ក៏បាន ដោយសារ​កីឡដ្ឋាន​មួយ​នេះ​ធំអាច​ផ្ទុក​ទស្សនិកជន​បាន ៤០០០០នាក់​។ ​កាតា​បាន​សម្ពោធ​កីឡដ្ឋាន Al Janoub នៅ​ទីក្រុង Al Wakrah ដែល​នឹងត្រូវ​ប្រើប្រាស់​នៅ World Cup​។ ​គ្រោង​ចំណាយ​លើ​ការសាងសង់​កីឡដ្ឋាន Ras Abu Aboud ត្រូវបាន​គេ​ដឹងថា​មាន​តំលៃថោក​ជាង ១៥ ទៅ ២៥% នៃ​កីឡដ្ឋាន​ធម្មតា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        137
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm