សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់វិស័យព្រះពុទ្ធសាសនាត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា

2022/12/12 09:56:37 pm        458

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ វិស័យព្រះពុទ្ធសាសនា ចាំបាច់ត្រូវធ្វើការស្វែងយល់ឱ្យច្បាស់ និងចេះប្រើប្រាស់បច្ចេកវិទ្យាបន្ថែម​ទៀត ខណៈកម្ពុជាក៏ជាប្រទេសនៅមានបញ្ហាប្រឈមមួយចំនួន បង្កឡើងដោយសារបច្ចេកវិទ្យា​ទំនើបនេះផងដែរ។

នាឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​ពិធីបើក​អនុសំវច្ឆរ​មហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា ​ឈរលើមូលដ្ឋាន ​នៃសុខសន្តិភាព ​និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំ​របស់​រាជរដ្ឋាភិបាលកម្ពុជា ​បានធ្វើឱ្យប្រទេសជាច្រើននៅជំវិញពិភពលោក ​បន្ត​រិតចំណងសាមគ្គីភាព មិត្តភាព ​និង​កិច្ចសហប្រតិបត្តិការកាន់តែ​ជិតស្និទ្ធ​ថែមទៀតជា​មួយកម្ពុជា ជាក់ស្ដែងនៅ​ក្នុង​ឆ្នាំ២០២២នេះ ​គណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ ​នៃបណ្តាប្រទេសជាច្រើន បានមកបំពេញ​ទស្សនកិច្ចផ្លូវការ​ជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងការរីកចម្រើនទាំងនេះ ​សម្ដេច អះអាងថា «កម្ពុជាក៏នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ​ដែលបង្កឡើងដោយសារបច្ចេកវិទ្យាទំនើប​ និងតាមបណ្តាញសង្គមជាដើម ហើយ​វិស័យព្រះពុទ្ធសាសនា​ ចាំបាច់ត្រូវធ្វើការស្វែងយល់ឱ្យច្បាស់ ហើយចេះប្រើប្រាស់​ឱ្យ​ស្រប​តាមបរិការណ៍​ នៃការរីកចម្រើនរបស់បច្ចេកវិទ្យាដ៏ទំនើបនេះ ដោយបន្តទាញយក​ប្រយោជន៍​ពីបច្ចេកវិទ្យា ​តាមរយៈការធ្វើសកម្មភាពផ្សព្វផ្សាយនូវទ្រឹស្តី ​និងអប់រំ​ពុទ្ធ​សាសនិកជន​ឱ្យ​ប្រតិបត្តិតាម​គន្លង​នៃ​សាសនានិងឲ្យចេះរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនា ដោយអនុវត្ត​តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ​គ្រប់លំដាប់ថ្នាក់»។

នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ត្រីស្ដីទី​ ក៏បានអំពាវនាវថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តា​បន្តការប្រកាន់ខ្ជាប់នូវការ​ យោគយល់គ្នា ​គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យ​មាន​ការ​ឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គបន្តយក​ព្រះទ័យទុកដាក់ស្វាធ្យាយរៀនសូត្រព្រះធម៌វិន័យ ​និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនសមជាស្រែបុណ្យ សម្រាប់​ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ និងបានសំណូមពរពុទ្ធសាសនិកទាំងអស់ មេត្តារួមគ្នា​ប្រតិបត្តិ​​តាមព្រះពុទ្ធោវាទឱ្យបានខ្ជាប់ខ្ជួនតាមតួនាទី ​និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ​ ឬជា​គ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនាឱ្យបានរីកចម្រើន​សក្តិសម​ជា​សាសនារបស់រដ្ឋ។

សម្ដេច បន្តថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ​ក្នុងនោះ មានការ​គោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ​ដើម្បីសាមគ្គីភាព ​និង​សុខដុមរមនានៃសង្គមជាតិ ក្នុងនោះ​រាជរដ្ឋាភិបាល​ បន្ត លើកទឹកចិត្តធ្វើឱ្យវត្តអារាម ​និងវិហារសាសនាផ្សេងៗទៀត ជា​មជ្ឈមណ្ឌល​អប់រំ ប្រជាពលរដ្ឋទូទៅ ​ឲ្យមានស្មារតី​ និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើ​ហិង្សា ​មិនរើសអើង​ពណ៌សម្បុរ ​មានស្មារតីសាមគ្គី ​រាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មាន​សកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស ​និងអភិវឌ្ឍន៍​សង្គមជាតិ​ លើគ្រប់វិស័យ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        102
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm