ជនអន្តោប្រវេសន៍ ២៤នាក់​រងរបួស និង​ម្នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​រថយន្ត​នៅ​ម៉ិ​ក​ស៊ិ​ក​

2022/12/12 10:05:42 pm        535

​ម៉ិកស៊ិក៖ យ៉ាងហោចណាស់​មនុស្ស ២៤នាក់​បាន​រងរបួស និង​ម្នា​ក់បាន​ស្លាប់ ​ខណៈ​រថយន្ត​ដឹក​ជនអន្តោប្រវេសន៍​មួយ​គ្រឿង​បាន​ក្រឡាប់​នៅ​ទីក្រុង LAS Choapas ក្នុង​រដ្ឋ Veracruz ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​ ​អ្នកបើកបរ​រថយន្ត​បាន​បាត់​បង់​ការគ្រប់គ្រង​យានយន្ត ​នៅ​ពេល​ដែល​កំពុង​បើក​ប​រ​ក្នុង​ល្បឿន​លឿន​លើ​ផ្លូវ​កោង​។

លោក Francisco Castillo នាយក​ការពារ​ជន​ស៊ីវិល​ទីក្រុង Las Choapas និយាយ​ថា​ ជន​រងគ្រោះ​មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​និយាយ​ថា ជនអន្តោប្រវេសន៍​ជិត ១០០​នាក់​កំពុង​ធ្វើ​ដំណើរ​លើ​រថយន្ត ​ប៉ុន្តែ​ពួកគេ​ភាគច្រើន​បាន​រត់​ចេញពី​កន្លែង​កើតហេតុ​បន្ទាប់ពី​គ្រោះថ្នាក់​។​ ​ចំណែក​នៅ​ប្រទេស​អ៊ីតាលី​វិញ ប្រទេស​នេះ​បាន​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការធ្វើ​អន្តោប្រវេសន៍ ដែល​បាន​ទទួលយក​ជន​ចំណាកស្រុក​ជាង ៥០០​នាក់​កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​នាវា​ជួយសង្គ្រោះ​សប្បុរសធម៌​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ចត ​នៅ​កំពង់ផែ​នៅ​ភាគខាងត្បូង​ប្រទេស បន្ទាប់ពី​រយៈពេល​ជាច្រើន​ថ្ងៃ​នៅលើ​ទឹកសមុទ្រ​ក្នុង​អាកាសធាតុ​មិន​អំណោយផល​។

គ្រូពេទ្យ​គ្មាន​ព្រំដែនបាន​និយាយថា ​នាវា​មួយគ្រឿង​ធ្វើ​ប្រតិបត្តិការ​ដោយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ ដែល​ដឹក​ជន​ចំណាកស្រុក ២៤៨​នាក់​បានមក​ដល់​តំបន់ Salerno ភាគ​និរតី​ទីក្រុង Campania។ នាវា​ជួយ​សង្គ្រោះ​មួយ​គ្រឿង​ផ្សេងទៀត​គ្រប់គ្រង​ដោយ​អង្គការ​សប្បុរសធម៌ SOS បាន​ចូល​ទីក្រុង​កំពង់ផែ ​Bari បន្ទាប់ពី​អាជ្ញាធរ​អ៊ីតាលី​បាន​ព្រមព្រៀង​ផ្តល់​ការអនុញ្ញាតឱ្យ​នាវា​ចូល​ចត​។ បុគ្គលិក​អង្គការ SOS និយាយ​នៅលើ​បណ្តាញ Twitter ថា ការធ្វើដំណើរ​នេះ​ពិតជា​លំបាក​ខ្លាំងប្រឈម​ទឹក​រលក​ខ្ពស់​រហូតដល់ ៣​ម៉ែត្រ ​និង​មាន​ខ្យល់​បោកបក់​ខ្លាំង​។ ប៉ុន្តែ​បាន​អះអាងថា​ នាវា​បាន​ជួយសង្គ្រោះ​ជនអន្តោប្រវេសន៍ ​២៦១​នាក់​។​ ​ក្រសួងមហាផ្ទៃ​អ៊ីតាលី​បាន​និយាយថា​ ការសម្រេចចិត្ត​អនុញ្ញាត​ឱ្យ​នាវា​ទាំងពីរ​គ្រឿង​ចូល​ចត គឺ​ផ្អែកលើ​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល​ និង​ហានិភ័យ​ដែល​អ្នក​នៅលើ​នាវា​បាន​ប្រឈម៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm