ទេសរដ្ឋមន្រ្តី លី ធុជ បានប្រាប់ដៃគូ អភិវឌ្ឍន៍ទស្សនវិស័យរបស់ សម្តេចតេជោ នឹងប្រែក្លាយតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះតាមព្រំដែនទៅជាតំបន់សន្តិភាពសុវត្ថិភាព និងការអភិវឌ្ឍ

2022/12/13 01:29:40 am        55

ភ្នំពេញ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Allisar Chaker អ្នកតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល​គម្រោងបោស​សម្អាតមីនដើម្បីលទ្ធផល​ដំណាក់​កាលទី៤ ដែលមានការអញ្ជើញចូលរួមពី UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) និងប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលក្នុងឆ្នាំ២០២២ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនក្រុមប្រឹក្សាភិបាលគម្រោងពីទស្សនវិស័យដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះតាម​ព្រំដែនជាមួយ​ប្រទេសជិតខាង​ជាតំបន់សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងសងខាង។ ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី បានបង្កើត មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដែលនឹងទទួលវិភាគទានដំបូងពីថវិការដ្ឋចំនួនប្រមាណ៣០លានដុល្លារអាមេរិក និងអាចទទួលវិភាគទានថវិការដ្ឋពីឆ្នាំ២០២៣ដល់២០២៥ តាមការចាំបាច់ជាក់ស្តែង។ 

ក្រុមប្រឹក្សាភិបាលគម្រោង បានអបអរសាទរ និងកោតសរសើរដល់ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង របស់ សម្តេចនាយករដ្ឋមន្ត្រី ក្នុង​ដំណើរ​ឆ្ពោះ​ទៅរកការសម្រេចចក្ខុវិស័យ កម្ពុជាគ្មានមីនឆ្នាំ២០២៥។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់​ចំពោះការអនុវត្តរបស់​គម្រោងបោសសម្អាតដើម្បីលទ្ធផល ដែលក្នុងរយៈពេល១១ខែ គិតចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២២ នេះបានរំដោះ​ផ្ទៃដី៣១គីឡូម៉ែត្រ​ក្រឡាជូនប្រជាពលរដ្ឋជិត៥ម៉ឺននាក់ប្រើប្រាស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNDP ប្រទេសម្ចាស់ជំនួយ និង​ដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm