សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន​សម្តែង​ក្តីបារម្ភ​ជា​ផ្លូវការ​ចំពោះ​បារាំង​ ជុំវិញ​ការអត្ថាធិប្បាយ​របស់លោក Macron ពាក់ព័ន្ធ​នឹង​រុស្ស៊ី​

2022/12/13 05:19:33 pm        503

​អឺរ៉ុប៖ ក្រុម​អ្នកការទូត​បាន​និយាយ​ថា រដ្ឋ​មួយ​ចំនួន​នៅ​តំបន់​បាល់​ទិ​ក និង​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ក្ដី​បារម្ភ ​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​សំណាក់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ពាក់ព័ន្ធ​នឹង​ការធានា​សន្តិសុខ​ឲ្យ​រុស្ស៊ី និង​បាន​ពន្យល់​ពី​ជំហរ​របស់​ខ្លួន​ចំពោះ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ​។​

​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​បារាំង TF1 កាលពី​ថ្ងៃទី​៣​ ខែ​ធ្នូ លោក Macron បាន​និយាយ​ថា ​សហភាព​អឺរ៉ុប​ចាំបាច់​ត្រូវ​ត្រៀម​ស្ថាបត្យកម្ម​សន្តិសុខ​នា​ពេល​អនាគត​របស់​ខ្លួន​ និង​គិតគូរ​ផង​ដែរ​ថា​ត្រូវ​ផ្ដល់​ការធានា​​ដល់​រុស្ស៊ី​បែប​ណា ​នៅ​ថ្ងៃ​ដែល​ប្រ​ទេស​នេះ​ត្រឡប់​ទៅកាន់​តុ​ចរចា​។ ការ​អត្ថាធិប្បាយ​ទាំងនោះ​ត្រូវ​បាន​ស្តីបន្ទោស​ភ្លាមៗ​ដោយ​ប្រទេស​អ៊ុយ​ក្រែ​ន និង​បណ្ដា​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក ខណៈ​ដែល​ប្រធានាធិបតី និង​ក្រសួងការបរទេស​បារាំង​បាន​ព្យាយាម​និយាយ​សម្រាល​បញ្ហា​កំហឹង​ ទំនងជា​នឹង​មិន​រសាយ​នៅ​ក្នុង​ចំណោម​រដ្ឋ​មួយ​ចំនួន​ក្នុង​ប្លុក​នេះ​ទេ​។ ​សាធារ​ណរដ្ឋ​ឆែកដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​ជួយ​រៀបចំ​ការ​គាំទ្រ​សម្រាប់​តំណាង​ការទូត​ផ្លូវ​ការ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​។

​អ្នកការទូត​ពីរ​រូប​បាន​និយាយថា ក្រុម​អ្នកគាំទ្រ​នៃ​គំនិត​ផ្ដួចផ្ដើម​រួមមាន​រដ្ឋ​បាល់​ទិ​ក អេ​ស្តូ​នី ឡា​ត​វី និង​លី​ទុយ​អា​នី រួម​ជាមួយ​ប៉ូឡូញ និង​ស្លូ​វ៉ា​គី​។ សារព័ត៌មាន​មិន​អាច​កំណត់​បានទេ​ថា ​តើ​មាន​ប្រទេស​សរុប​ចំនួន​ប៉ុន្មាន​បាន​គាំទ្រ​ចលនា​នេះ ឬ​ថា​តើ​ប្រទេស​ឆែក​បាន​គាំទ្រ​គំនិត​នេះ​ដែរ ​ឬ​យ៉ាងណា​។ រដ្ឋមន្ត្រីការបរទេស​បារាំង ឆែក និង​ស្លូ​វ៉ា​គី មិន​អាច​ឆ្លើយ​តប​សុំ​ការ​អត្ថាធិប្បាយ​ភ្លាមៗ​បានទេ។ ចំណែក​ក្រសួងការបរទេស​ប៉ូឡូញ​វិញ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm