ប្រណាំង​កង់​ភ្នំ​ជុំ​ទី​៤ មាន​កីឡាករ-កីឡាការិនី​ចូលរួម​ច្រើន​លើស​ពី​ការ​រំពឹងទុក​

2022/12/13 05:31:15 pm        387

​ប្រណាំង​កង់៖ ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Wurkz Mountain Bike Series ឆ្នាំ​២០២២ ជុំ​ទី​៤ ដែល​បានរៀបចំនៅ​ទីលានប្រណាំង​កង់​ព្រែកលៀប អាចនិយាយបាន​ជា​ចំណែក​មួយ​យ៉ាងសំខាន់ក្នុង​ការវាសស្ទង់កម្រិត​សមត្ថភាព​អត្ត​ព​លិ​ក​ជម្រើសជាតិ បន្ទាប់ពី​ពួកគេ​បាន​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ខែ ជាពិសេស​កំណើន​នៃ​កា​ចូលរួម​លើសពី​ការរំពឹងទុក​ពីមួយ​ជុំ​ទៅមួយ​ជុំ​។

​អ្នករៀបចំ​ការប្រកួតលោក ព្យែ អ៊ីវ​កាត់​ទ្រី បាន​បញ្ជាក់ថា ការប្រកួត​កង់​ភ្នំ​ជុំ​ទី​៤ ​នេះពិតជា​អស្ចារ្យ និង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ដែល​បានមក​គាំទ្រ​ដល់ទី​លានជាមួយនឹង​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​សរុប​ ៥៣៣​នាក់​។ ស្ថាបនិក​កង់​ភ្នំ​រូបនេះបន្តថា ការប្រកួត​នេះ​ជា​ចំណែក​មួយក្នុង​ការជួយ​បង្កើន​សិទ្ធ​ផល​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ទាំងអស់បាន​ដុសខាត់​សមត្ថភាព វាស​ស្ទង់ និង​ពិនិត្យមើល​ពី​ចំណុច​ខ្វះខាតដើម្បី​យកមក​ពង្រឹង​បន្ថែម មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​ជា​ឱកាស​អោយ​គណៈកម្មការ​រៀបចំ​ការប្រកួត ​បាន​ត្រៀមខ្លួន​អោយ​កាន់តែ​ល្អ សម្រាប់​ត្រៀមលក្ខណៈ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​អំឡុង​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខនេះ​។

​លោក​បន្ថែមថា ការប្រកួត​ដំណើរការ​ដោយ​រលូន ព្រោះ​យើង​មាន​កីឡាករ​ខ្លាំងៗ​ចូលរួមប្រកួតប្រជែង​យ៉ាង​ស្វិត​ស្វាញ​ពោរពេញ​ដោយ​សមត្ថភាព និង​ភាពសប្បាយ​រីករាយ ដោយ​មិន​បង្ក​អោយ​កីឡាករ កីឡាការិនី​ណា​ម្នាក់​គ្រោះថ្នាក់ បើទោះបីជា​ទីលាន​ព្រែកលៀប​នេះមាន​លក្ខណៈ​ខ្លី​ក៏ពិតមែន តែ​យើង​បានអោយ​ពួកគាត់​ប្រកួត​ច្រើន​ជុំ​។ ​សូមបញ្ជាក់ថា សម្រាប់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ Class A បាន​លើ​កីឡាករ សាំង សីហា, Class B1 លេខ​១ បាន​លើ​កីឡាករ កែ រដ្ឋា, Class B2 លេខ​១ បាន​លើ​កីឡាករ ​កែ សុ​ផា។ Class Masters លេខ​១​ បាន​លើ Hector Rubala , Class E-Bike លេខ​១ ​បាន​លើ​កីឡាករ អឿ ស៊ីផា, Class C3 លេខ​១​ បាន​លើ​កីឡាករ យី លាង​ម៉េង, Class C2 លេខ​១​ បាន​លើ​កីឡាករ ធី​ម លី​ម៉េង, Class C1 លេខ​១​ បាន​លើ​កីឡាករ នី​ត សីហា​ក់, Class Women លេខ​១​ បាន​លើ​កីឡាការិនី ខេន ម៉ាឡៃ។ ក្នុងនោះ​ក៏មាន​ចំណាត់ថ្នាក់​សម្រាប់​កុមារា និង​កុមារី​ចូលរួម​ប្រកួត​ផងដែរ​៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm