មុន​ជួបគ្នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup បារាំង​ព្រួយ​ពី​រនាំង​ការពារ​របស់​ម៉ា​រ៉ុ​ក

2022/12/13 06:11:47 pm        135

​បាល់ទាត់៖ ​ក្រុម​បារាំង​បានបង្ហាញ​ពី​ក្តីបារម្ភ និង​កោតខ្លាច​ម៉ា​រ៉ុ​ក​ពី​ទម្រង់​លេង​ការពារ ដែល​នឹង​បង្ក​ការ​លំបាក​សម្រាប់​ខ្សែប្រយុទ្ធ​បារាំង​ក្នុង​ការ​រក​គ្រាប់​បាល់ ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​យប់​ស្អែក​នេះ​។

​​ម៉ា​រ៉ុ​កបាន​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​គួរឱ្យភ្ញាក់ផ្អើល តាមរយៈ​ការយក​ឈ្នះ​អេ​ស្ប៉ា​ញ​នៅ​វគ្គ ១៦ក្រុម និង​បន្ត​យកឈ្នះ​ព័រទុយហ្កាល់​នៅ​វគ្គ ៨ក្រុម ហើយ​របូត​គ្រាប់​បាល់​តែមួយ​គ្រាប់​គត់​នៅ World Cup ឆ្នាំនេះ​។ ​​ខ្សែការពារ​បារាំង Raphael Varane បាន​និយាយថា បារាំង​មាន​សមត្ថភាព និង​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​គេច​ពី​អន្ទាក់​របស់​ម៉ា​រ៉ុ​ក តាមរយៈ​ការគ្រប់គ្រង​ផ្លូវចិត្ត​កុំឱ្យ​មាន​ជំនឿ​លើ​ខ្លួនឯង​ពេក ពីព្រោះថា​ម៉ា​រ៉ុ​ក​ឡើងមក​កាន់​វគ្គ​នេះ​មិនមែនជា​រឿង​សំណាង​ឡើយ​។ ​​ម៉ា​រ៉ុ​ក​ការពារ​បានល្អ​ណាស់ ដូច្នេះ​ខ្សែប្រយុទ្ធ​បារាំង​ច្បាស់​ណាស់​ថា​នឹង​ពិបាក​រក​គ្រាប់​បាល់ តែ​គ្រប់គ្នា​ត្រៀម​រួចរាល់​ហើយ​ក្នុងការ​ប្រយុទ្ធ​ដើម្បី​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​សូមបញ្ជាក់ថា ​បារាំង​ឡើងមក​កាន់​វគ្គ​នេះ​ក្រោយ​យកឈ្នះ​ប៉ូឡូញ​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ និង​យកឈ្នះអង់គ្លេស​នៅ​វគ្គ ៨ក្រុម​។ ​​ក្រុម​របស់លោក Didier Deschamps កំពុង​ប៉ុនប៉ង​ឈ្នះ​ជើងឯក World Cup ពីរលើក​ជាប់​គ្នា​ បន្ទាប់ពី​ឈ្នះ​ជើងឯក​ ៤​ឆ្នាំមុន​នៅ​រុស្ស៊ី​ដែល​យកឈ្នះ​ក្រូ​អាស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        5
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm