មនុស្ស​ ៦​នាក់​រួមទាំង​មន្ត្រីនគរបាល​ ២​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី​

2022/12/13 06:32:56 pm        317

​អូស្ត្រាលី៖ មនុស្ស​ ៦​នាក់​រួមទាំង​មន្ត្រីនគរបាល ​២​នាក់​ត្រូវបាន​បាញ់សម្លាប់ ក្រោយ​ករណី​សង្ស័យ​ថា​ជាការ​វាយប្រហារ​​ភ្លាមៗ​មួយ​បានកើត​ឡើង​នៅ​តំបន់​ជនបទ​ក្នុងប្រទេស​អូស្ត្រាលី​។ ​នគរបាល​បាន​និយាយថា ពួកគេ​បាន​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​នៅក្នុង​តំបន់ Wieambilla ចំងាយ ២៧០គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង Brisbane​ រដ្ឋ Queensland នៅពេល​ពួកគេ​បាន​បាញ់​ត​គ្នា​។

​ក្រុម​អាជ្ញាធរ​បាន​និយាយថា បន្ទាប់ពី​ការឡោមព័ទ្ធ​ដ៏​យូរជន​សង្ស័យ ​៣​នាក់ត្រូវបាន​នគរបាល​បាញ់​សម្លាប់​។ ចំណែក​មូលហេតុ​នាំ​ឲ្យ​ឈានដល់​ការបាញ់ប្រហារ​នេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ ​លោកនាយក​រដ្ឋមន្ត្រី Anthony Albanese បាន​ហៅ​សកម្មភាព​នេះ​ថា ​ជា​ថ្ងៃ​ដ៏​រន្ធត់​សម្រាប់​ប្រទេស​អូស្ត្រាលី​។​ ​នគរបាល​និយាយថា ​មនុស្ស ៣​នាក់រួមទាំង​ស្ត្រី​ម្នាក់​ត្រូវបាន​បាញ់​ស្លាប់ ក្រោយ​ក្រុមមន្ត្រី​ជំនាញ​ និង​ការជួយ​គាំទ្រ​ពីលើ​អាកា​សបាន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ឡោមព័ទ្ធ​នេះ​។

​ដំបូងមានការ​បញ្ជូន​ក្រុមមន្ត្រី​នគរបាល​រដ្ឋ Queensland ​ចំនួន ​៤​នាក់​ទៅកាន់​កន្លែងកើតហេតុ​នៅ​រសៀល​ថ្ងៃ​ចន្ទ ម៉ោង​ក្នុងស្រុក បន្ទាប់ពី​មាន​សំណើ​ពី​នគរបាល​រដ្ឋ New South Wales។ ​នគរបាល​និយាយថា មន្ត្រី​ ២​នាក់​ម្នាក់​ឈ្មោះ Constables Matthew Arnold វ័យ ២៦ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Rachel McCrow វ័យ​ ២៩​ឆ្នាំត្រូវបាន​បាញ់សម្លាប់ ខណៈ​ពួកគេ​បាន​ទៅដល់​កន្លែងកើតហេតុ។ ​មន្ត្រី​ម្នាក់ទៀតបាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង និង​មន្ត្រី​ទី​៤ បានគេច​ខ្លួន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        120
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm