អេ​ស្ប៉ា​ញ​បង្ហាញមុខ​ផ្លូវការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បន្ត​ពី​លោក Luis Enrique

2022/12/13 06:57:08 pm        82

​បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​បានបង្ហាញ​មុខជា​ផ្លូវការ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថ្មី​គឺ​លោក Luis de la Fuente បន្ត​តំណែង​ពី​លោក Luis Enrique ដែល​ចាក​ចេញពី​តំណែង​ក្រោយ​អេ​ស្ប៉ា​ញ​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​។

​​គ្រូបង្វឹក​វ័យ ៦១ឆ្នាំ​រូបនេះ​គ្រាន់តែ​ត្រូវបាន​ប្រកាសថា​នឹង​ក្លាយជា​គ្រូបង្វឹក​អេ​ស្ប៉ា​ញ ក៏​ទទួលបាន​ការរិះគន់​ភ្លាមៗដែរ​ថា ​លោក​ខ្វះ​បទពិសោធ​ដឹកនាំ​ក្លិប​ធំៗ​។ ​លោក Luis Fuente មុន​មក​ទទួលបាន​តំណែង​នេះ​ លោក​ធ្លាប់បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ជាច្រើនប្រភេទ​អាយុ និង​ចុងក្រោយ​បំផុត​ដឹកនាំ​ក្រុម​អាយុ​ក្រោម ២១​ឆ្នាំ​។ ​លោក Fuente បានចាប់ផ្តើម​ដឹកនាំ​ក្រុម​អេ​ស្ប៉ា​ញ​ក្រោម ១៥ឆ្នាំ​នៅ​ឆ្នាំ២០១៣ ដែល​ធ្លាប់​បង្វឹក​កីឡាករ​ដូចជា Marco Asensio អ្នកចាំទី Unai Simon ខ្សែការពារ Eric Garcia, Pau Torres ខ្សែបម្រើ Barcelona បច្ចុប្បន្ន Pedri, Carlos Soler និង Dani Olmo ជាដើម​។

​​រំលឹកថា ​អេ​ស្ប៉ា​ញ​បាន​ធ្លាក់​ពី World Cup ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​កដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី ហើយ​លោក Luis Enrique ក៏​ស​ម្រេ​ចាក​ចេញពី​តំណែង​ក្រោយ​ចូលកាន់​តំណែង​តាំងពី​ឆ្នាំ២០១៨៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        5
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm