បណ្ឌិត្យសភានគរបាលកម្ពុជា បើកការដ្ឋានស្ថាបនាអគារស្នាក់នៅ និងការងាររដ្ឋបាលថ្មីបន្ថែម

2022/12/13 07:23:07 pm        414

ភ្នំពេញ៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធី​ក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ និងការងាររដ្ឋបាលរបស់ការិយាល័យ​ការពារ​និងថែទាំ ក្រោមវត្តមាន ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យ​សភា​នគរបាលកម្ពុជា ​ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ​បណ្ឌិត្យសភានគរបាលកម្ពុជា និង សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ លើកទី២។

ឯកឧត្ដម នាយឧត្តមសេនីយ៍ សេង ផល្លី មានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយដែលនឹង​លើក​កម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ​ស្របតាមផែនការ​យុទ្ធសាស្ត្ររបស់ខ្លួន​ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង ​សំដៅលើកកម្ពស់កិត្យានុភាព​ ឧត្ដមភាព និងការជឿទុកចិត្តបន្ថែមទៀ តទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ព្រមទាំងលើកកម្ពស់គុណ​ភាព​អប់រំ និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ​ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ក្នុង​វិស័យសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្តិភាពសង្គម ប្រកបដោយប្រសិទ្ធភាព ក្រោមដំបូលនៃសន្តិភាព។

ឯកឧត្ដម បន្តថា ថវិកាសម្រាប់សាងសង់អគារនេះ ​បានពីការឧបត្ថម្ភរបស់ សិក្ខាកាមវគ្គសុក្រឹត​ការថ្នាក់ដឹកនាំនគរបាល កម្រិត១និងកម្រិត២ លើកទី២ ដើម្បីចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ​ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា ។

គួរបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជា ​បានសិក្សាគម្រោង​សាងសង់​អគារថ្មីនេះ ​ទំហំ ៩ម៉ែត្រ គុណ​នឹង ១១ម៉ែត្រ ​ដែលមាន ២ជាន់ រួមមាន​ ជាន់ខាងក្រោមមានបន្ទប់ប្រជុំ ​បន្ទប់ការិយាល័យ បន្ទប់​ហូបបាយ និងជាន់ខាងលើជាបន្ទប់ស្នាក់នៅ៕ អត្ថបទ៖ ចាន់​ រស្មី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm