បូលីវី៖ យ៉ាងហោចណាស់មនុស្ស ៧នាក់ស្លាប់ និង ១៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសបូលីវី ខណៈដុំព្រិលបានសង្កត់លើដំបូលសាលារៀនបណ្តាលឲ្យបាក់រលំ ក្នុងអំឡុងពិធីប្រគល់សញ្ញាប័ត្រ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅសាលារៀនមួយកន្លែងនៅទីក្រុង Santiago de Pacharia ជាកន្លែងដែលមនុស្ស ២៤នាក់បានមកជួបជុំគ្នាសម្រាប់ពិធីប្រគល់សញ្ញាប័ត្រ អំឡុងពេលមានធ្លាក់ព្រិលខ្លាំង។ ទម្ងន់ដុំព្រិលបានធ្វើឲ្យសំណង់ដែកដំបូលសាលារៀន បាក់ធ្លាក់សង្កត់លើមនុស្សបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស។ ប្រជាជនក្នុងតំបន់បានខិតខំជួយសង្គ្រោះ អ្នកដែលនៅក្រោមគំនរបំណែកដំបូលដែកដែលបាក់រលំ។ ជនរងគ្រោះដែលបានស្លាប់ត្រូវបានគេយកទៅកប់កាលពីថ្ងៃច័ន្ទ៕
អត្ថបទ៖ ប៊ុនថន