សមាជិកក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក២១ប្រទេស បានរៀនសូត្រពីការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា

2022/12/13 08:04:45 pm        396

ព្រះសីហនុ៖ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួង​ទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៣ ខែធ្នូនេះ ថា ប្រតិភូសមាជិក​ក្លឹបឆ្នេរស្អាត​បំផុតលើពិភពលោក​ បានសាកសួរកម្ពុជា​ លើការគ្រប់គ្រង ​និងអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងសំណង់​អគារខ្ពស់ៗ​ច្រើន ទីក្រុងបំពាក់ភ្លើងចំរុះពណ៌ ​អាងប្រព្រឹត្តកម្មបំលែងទឹកកខ្វក់​ពីសំណង់​អគារ​ទៅជា​ទឹកស្អាតបង្ហូរទៅក្នុងទឹកសមុទ្រ និងទឹកបឹងនានា ។

នៅក្នុងចូលរួមមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលធ្វើឡើងនៅខេត្តព្រះសីហនុ រយៈពេល១សប្តាហ៍នេះ ​បណ្តាវាគ្មិនអន្តរជាតិ បានធ្វើបទបង្ហាញ​លើ​ប្រធានបទជាច្រើន ​ទាក់ទងនឹងការអភិវឌ្ឍឆ្នេរបណ្តាប្រទេសជាសមាជិក ហើយប្រតិភូសមាជិក​ក្លឹប២១ប្រទេស ​នឹងយករបៀបនៃការអភិវឌ្ឍឆ្នេរសមុទ្រនេះ ​ទៅអនុវត្ត ដើម្បី​ធានារក្សា​បេក្ខភាព​ឆ្នេរសមុទ្រស្អាត​បំផុតរបស់គេនៅក្នុងបញ្ជីសមាជិកក្លឹបសមុទ្រស្អាតបំផុតលើពិភពលោក ។ មានបណ្តាប្រទេសមានឆ្នេរស្អាតនានាទៀតបានសិក្សាអនុវត្តតាមកម្ពុជា ដើម្បីស្នើសុំចូល​ជា​សមាជិកក្លឹបផងដែរ ​ដើម្បីជម្រុញកំណើនទេសចរអន្តរជាតិទៅទស្សនា។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​ថ្លែងថា​ ការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ជាពិសេស​ឆ្នេរនៅខេត្តព្រះសីហនុនេះ ​គឺបានធ្វើឡើងនៅដំណាក់កាល​កម្ពុជា​ជួបការលំបាកច្រើន ហើយ​កម្ពុជាគ្មានធនធានគ្រប់យ៉ាងដើម្បីអភិវឌ្ឍន៍​ ក្រោយពីកម្ពុជាទើបសង្គ្រាមដែល​ទើបនឹងបញ្ចប់​នៅ​ឆ្នាំ១៩៩៨ ​ហើយការ​ខិតខំ​ប្រឹងប្រែងអភិវឌ្ឍន៍​ឆ្នេរ​សមុទ្រនេះ រហូតធ្វើឲ្យឆ្នេរសមុទ្រ​ប្រវែងជាង ៤៤០គីឡូ​ម៉ែតនៅខេត្តកោះកុង ព្រះសីហនុ កំពត ​និងខេត្តកែប បានទទួលស្គាល់ប្រកាសចូល​ជា​សមាជិកក្លឹបឆ្នេរសមុទ្របំផុតលើពិភពលោកនៅថ្ងៃទី២៦ ​ខែឧសភា ឆ្នាំ២០១១ ៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm