ការនាំចេញសរុបរបស់កម្ពុជាកើនឡើង ១៨ ភាគរយក្នុងរយៈពេល ១១ ខែ

2022/12/13 08:11:38 pm        404

ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញសរុបមានទឹកប្រាក់ប្រមាញ ២០,៤ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កើនឡើង១​៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃចន្ទ បានបង្ហាញថា កម្ពុជាបាននាំ​ចេញ​ផលិតផលសរុបក្នុងទឹកប្រាក់ចំនួន ២០,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល​ ១១ ខែ ឆ្នាំ ២០២២ ​កើនឡើង ១៨ ភាគរយ ពី១៧,៣ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយ​ការណ៍​ បាន​បន្ត​ថា ផលិតផល​នាំ​ចេញ​សំខាន់​ រួម​មាន​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរកង់ និង​ទំនិញ​កសិកម្ម​មួយ​ចំនួន​ដូច​ជា អង្ករ កៅស៊ូ ដំឡូងមី ចេក និង​ស្វាយ។

របាយ​ការណ៍​ បាន​បន្ថែម​ថា ទិសដៅ​នាំ​ចេញ​ធំៗទាំង​៥ សម្រាប់​កម្ពុជា​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​វិច្ឆិកា​​គឺ​សហរដ្ឋ​អាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និង​ជប៉ុន។

ជាមួយគ្នានេះ កម្ពុជា បាននាំចូលទំនិញសរុបចំនួន ២៧,៧ ពាន់លានដុល្លារ ​កើនឡើង ៩ ភាគរយធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ដោយទំនិញនាំចូលសំខាន់ៗរួមមាន​ប្រេង និងឧស្ម័ន វត្ថុធាតុដើម​សម្រាប់​សំលៀកបំពាក់​ ស្បែកជើង​ យានជំនិះ ​គ្រឿងយន្ត គ្រឿង​អេឡិចត្រូនិច និងផលិត​ផលប្រើប្រាស់ផ្សេងៗ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មាន​ប្រសាសន៍​កាលពីពេលថ្មីៗនេះថា ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ (RCEP) និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​គឺជា​ចលករ​រួមចំណែក​ក្នុងការជំរុញការនាំចេញ​របស់​ប្រទេសកម្ពុជា​កើនឡើង។

ឯកឧត្តម បញ្ជាក់ថា កំណើននៃការនាំចេញរបស់កម្ពុជា ​គឺជា​សក្ខីភាព​មួយចំពោះការចូលទៅកាន់​ទីផ្សារកាន់តែធំនៃផលិតផល ​ទៅកាន់ប្រទេសសមាជិក ​RCEP ​ហើយកិច្ចព្រមព្រៀងនេះ នឹង​ផ្តល់ការ​ជំរុញដល់​កំណើន​ពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm